អាជីវកម្ម

គ្រប់គ្រងហាងរបស់អ្នកទោះបីជាអ្នកកំពុងធ្វើជំនួញផ្សេងទៀតក៏ដោយ

ម្ចាស់ហាងតែងតែព្រួយបារម្ភអំពីអាជីវកម្មរបស់ពួកគេនៅពេលពួកគេមិននៅហាង។ ដូច្នេះឧបករណ៍ខាងក្រោមនេះនឹងជួយពួកគេ

សូមស្វាគមន៍ដល់ឆ្នាំ ២០២០(១ទសវត្សរ៏) នៃកុំព្យូទ័រដែលបច្ចេកវិទ្យាថ្មី នឹងជួយមនុស្សជាច្រើនក្នុងការងារប្រចាំថ្ងៃ។ បច្ចេកវិទ្យានឹងធ្វើការងារផ្សេងៗទៀតខណៈពេលដែលប្រជាជននឹងទទួលខុសត្រូវចំពោះគំនិតច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍ

ប្រសិនបើអ្នកជាម្ចាស់ហាងនៅឆ្នាំ ២០២០ ហើយអ្នកនៅតែបន្តប្រើប្រាស់វិធីសាស្រ្តអាជីវកម្មចាស់ៗ ដែលម្ចាស់ហាងត្រូវការនៅក្នុងហាងគ្រប់ពេល ដើម្បីពិនិត្យមើលស្តុក ដឹងពីចំណូលចិត្តរបស់អតិថិជនគណនាប្រាក់ចំណេញនិងការខាតបង់ ហើយត្រូវសម្រេចចិត្តថាតើតម្លៃមួយណាសម្រាប់អតិថិជនប្រភេទ ផ្សេងៗគ្នា។ អ្នកប្រហែលជាពិបាកក្នុងការអភិវឌ្ឍអាជីវកម្មរបស់អ្នកបន្ថែមទៀត ដោយសារតែអ្នករវល់នឹងកិច្ចការតូចតាចផ្សេងទៀត ដោយមិនមានពេលគិតអំពីវិធីសាស្ត្រដើម្បីអភិវឌ្ឍអាជីវកម្មរបស់អ្នក។

បច្ចេកវិទ្យាថ្មីសម្រាប់ម្ចាស់អាជីវកម្មទាន់សម័យ

បច្ចេកវិទ្យា Popok នាំមកជូនអ្នកនូវបច្ចេកវិទ្យាថ្មីបំផុតនៅក្នុងប្រព័ន្ធPos System។ Hangpopok Pos Cloud System ជួយអ្នកក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកទោះបីជាអ្នកមិននៅក្នុងហាងក៏ដោយ។ ជាទូទៅ ប្រព័ន្ធនេះនាំមកនូវទិន្នន័យរបស់ហាងអ្នកបានគ្រប់ទីកន្លែង តាមរយៈទូរស័ព្ទដៃ ។ដូចឆ្នេះអ្នកអាចតាមដានការលក់ របាយការណ៏ និងការធ្វើបច្ចុប្បន្នភាពការផ្សព្វផ្សាយណាមួយ ដែលផុសឡើងថ្មីៗក្នុងគំនិតរបស់អ្នក ទៅ ដល់បុគ្គលិកដែរនៅក្នុងហាង។

វានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រសើរជាងកាមេរ៉ា អ្នកមិនអាចនិយាយបានទេថាអ្នកនិងមានពេលវេលាគ្រប់គ្រាន់ដើម្បីឆែកមើលកាមេរ៉ារបស់អ្នកគ្រប់ពេល។ប៉ុន្តែជាមួយនឹង Pos ថ្មីនេះមានលក្ខណៈពិសេស និងពេលវេលាជាក់លាក់ដែរតែងតែធ្វើបច្ចុប្បន្នភាពអ្នកជាមួយទិន្នន័យចុងក្រោយបំផុតរាល់ពេលដែលមានការលក់នៅក្នុងហាងរបស់អ្នក។

ជំនួយការនៅក្នុងអាជីវកម្មរបស់អ្នក

ម្ចាស់ហាងត្រូវការធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្ម ហើយនិងសម្រាប់ផលិតផលថ្មី គំនិតថ្មី និងផែនការអភិវឌ្ឍន៍ថ្មីផងដែរ។ ប្រព័ន្ធរបស់យើងជួយកាត់បន្ថយឱកាសនៃការលួចបន្លំរបស់បុគ្គលិកវាជួយអ្នកឱ្យដឹងច្បាស់អំពីចំនួនផលិតផលដែរនៅក្នុងហាងរបស់អ្នក ប្រាក់ចំណូលក្នុងមួយថ្ងៃ ចំនួនផលិតផលដែលបានលក់ចេញ អ្នកណាខ្លះដែលនៅតែជំពាក់លុយ និង តើអតិថិជនបានទិញអ្វីនៅពេលចុងក្រោយ។វាជួយសន្សំសំចៃពេលវេលាជាច្រើនរបស់អ្នកលើការងារជាក្រដាស។ ហើយអ្នកអាចប្រើពេលវេលានេះដើម្បីគិតអំពីអាជីវកម្មថ្មីរបស់អ្នក ឬ ធ្វើដំណើរនិងចំណាយពេលជាមួយគ្រួសារអ្នក។

តម្លៃសមរម្យនិងសេវាកម្មល្អបំផុត

តាមពិតត្រឹមតែ ១០០០KHR ក្នុងមួយថ្ងៃអ្នកអាចចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ Hangpopok Pos Cloud System។ យើងមានជំរើសជាច្រើនសម្រាប់ទំហំអាជីវកម្មផ្សេងៗគ្នា។យើងមានម៉ាស៊ីន All in one តូចមួយសម្រាប់ហាងតូចៗនិងអ្នកដែលមិនចង់ទិញម៉ាស៊ីនPosឈុតធំ ។

សម្រាប់ហាងខ្នាតមធ្យមនិងProfessional យើងមាន POS មុខងារពេញលេញជាមួយនឹងការរួមបញ្ចូលគ្នានៃផ្នែក hardware ដូចជាថេប្លេតដើម្បីបញ្ជាទៅខាងផ្ទះបាយ។ ស្លាកបិទនៅលើកញ្ចប់ឥវ៉ាន់សម្រាប់ហាង Online ត្រួតពិនិត្យស្តុកអោយបានទៀងទាត់សំរាប់ម៉ាត កម្មវិធីផ្សព្វផ្សាយផ្សេងៗនិងគោលការណ៏សមាជិកភាពដែលត្រូវអនុវត្ត។

ក្រុមគាំទ្រអតិថិជនប្រកបដោយសក្ដានុពល

មុនពេលចេញលក់ប្រព័ន្ធPos ទៅកាន់ទីផ្សារ យើងបានសាកល្បងនិងស្រាវជ្រាវម្ចាស់ហាងជាង ១០០ នាក់ ជាភាសាខ្មែរដើម្បីធ្វើឱ្យប្រាកដថាប្រព័ន្ធនេះងាយស្រួលប្រើនិងអាចដោះស្រាយបញ្ហាអាជីវកម្មពិតប្រាកដរបស់ពួកគេ។ដូច្នេះអ្នកត្រូវជឿជាក់ថា ប្រព័ន្ធរបស់អ្នកត្រូវបានសាកល្បងដោយមនុស្សជាច្រើនមុនពេលការប្រើប្រាស់របស់អ្នក។យើងក៏បានUpdated នូវលក្ខណៈថ្មីៗដើម្បីឱ្យសមស្របទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ដូចគ្នានេះផងដែរយើងមានក្រុមSupport ដើម្បីឆ្លើយសំនួររបស់អ្នក អ្នកក៏អាចចូលមើលវីឌីអូណែនាំនិងសរសេរនៅលើគេហទំព័ររបស់យើង និងនៅលើ YouTube ផងដែរ។

លើសពីនេះទៅទៀតអ្នកមានឱកាសសាកល្បងប្រើប្រព័ន្ធរបស់យើងក្នុងរយៈពេល ៧ ថ្ងៃដោយឥតគិតថ្លៃ។ នេះត្រូវបានផ្តល់ជូនសម្រាប់អ្នកដើម្បីសាកល្បងប្រើប្រព័ន្ធរបស់យើងមុនពេលអ្នកសំរេចចិត្តទិញ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើប្រព័ន្ធរបស់យើងអ្នកអាចមើលនៅក្នុងខិត្តប័ណ្ណដើម្បីដឹងកាន់តែច្បាស់អំពីសេវាកម្មរបស់យើង។អ្នកក៏អាចមកការិយាល័យរបស់យើងបានដែរ សូមស្កេន QR កូដឬទូរស័ព្ទមកលេខ 092 888 611/092 888 633/092 888 608 សម្រាប់ពត៌មានបន្ថែម

Hangpopok POS Cloud System - ជាដៃគូដែរលោកអ្នកអាចជឿទុកចិត្តបាន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *