អាជីវកម្ម

តើពួកគេអាចធ្វើអាជីវកម្មធំបានយ៉ាងដូចម្តេច?

ម្ចាស់ហាងតែងតែចោទសួរថាតើពួកគេអាចពង្រីកអាជីវកម្មរបស់ខ្លួនដូចម្ចាស់អាជីវកម្មធំ ៗ ដទៃទៀតបានយ៉ាងដូចម្តេច? ព័ត៌មានជំនួយគឺនៅខាងក្រោម

ម្ចាស់អាជីវកម្មខ្នាតធំចំណាយពេលភាគច្រើនលើការធ្វើដំណើរអាជីវកម្មឬរៀបចំផែនការដើម្បីពង្រីកអាជីវកម្ម ខណៈដែរម្ចាស់ហាងតូចចំណាយពេលវេលាភាគច្រើននៅលើហាងតែមួយមុខគត់ដើម្បីធ្វើការងារទាំងអស់។

ប្រសិនបើអ្នកជាម្ចាស់ហាងនៅឆ្នាំ ២០២០ ប៉ុន្តែនៅតែបន្តប្រើវិធីសាស្រ្តគ្រប់គ្រងអាជីវកម្មចាស់ ដែលម្ចាស់ហាងត្រូវតែនៅជាប់នឹងហាងគ្រប់ពេលដើម្បីឆែកមើលស្តុក។ ដឹងពីចំណូលចិត្តរបស់អតិថិជន គណនាប្រាក់ចំណេញនិងជៀសវាងការខាតបង់ ហើយត្រូវសម្រេចចិត្តថាតើតំលៃមួយណាសំរាប់អតិជនប្រភេទផ្សេងៗគ្នា ។ អ្នកប្រហែលជាពិបាកក្នុងការអភិវឌ្ឍមុខជំនួញរបស់អ្នកតទៅទៀតព្រោះអ្នករវល់នឹងកិច្ចការតូចតាចដោយមិនមានពេលគិតអំពីវិធីអភិវឌ្ឍអាជីវកម្មរបស់អ្នក។

បច្ចេកទេសថ្មីសម្រាប់ម្ចាស់ក្រុមអាជីវម្មទាន់សម័យ

ម្ចាស់អាជីវកម្មធំបានដាក់ខ្លួនពួកគេជាមួយនឹងការធ្វើដំណើសម្រាប់រអាជីវកម្មជាបន្តបន្ទាប់។ ពួកគេតែងតែធ្វើដំណើរទៅកាន់ផលិតផលថ្មីៗគំនិតថ្មីៗភាពជាដៃគូថ្មីនិងផែនការអភិវឌ្ឍន៍ថ្មីៗ។

ក្រុមហ៊ុនPopok Technology Solutions នាំមកជូនអ្នកនូវបច្ចេកវិទ្យាថ្មីបំផុតនៅក្នុងប្រព័ន្ធ Pos System។ Hangpopk Pos Cloud System ជួយអ្នកក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកសូម្បីតែអ្នកមិននៅហាងរបស់អ្នកក៏ដោយ។ ជាទូទៅ ប្រព័ន្ធនេះនាំមកនូវទិន្នន័យហាងរបស់អ្នកបានគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ ។ អ្នកដូច្នេះអ្នកអាចតាមដានការលក់ របាយការណ៍និងការធ្វើបច្ចុប្បន្នភាពការផ្សព្វផ្សាយណាមួយ ដែលផុសឡើងថ្មីៗនៅក្នុងគំនិតរបស់អ្នក ទៅ ដល់បុគ្គលិកនៅក្នុងហាង។.

ប្រព័ន្ធរបស់យើងជួយកាត់បន្ថយឱកាសនៃការបន្លំរបស់បុគ្គលិក វាជួយអ្នកឱ្យដឹងច្បាស់ពីចំនួនផលិតផលដែរនៅក្នុងហាងរបស់អ្នក ប្រាក់ចំណូលក្នុងមួយថ្ងៃ។ចំនួនផលិតផលដែលបានលក់ចេញ និងអ្នកណាខ្លះដែរនៅជំពាក់លុយ ហើយតើអតិថិជនបានទិញអ្វីខ្លះពីយើង ។
វាជួយសន្សំពេលវេលារបស់អ្នក បានច្រើនជាងធ្វើការងារជាក្រដាស។ ហើយអ្នកអាចប្រើពេលវេលានេះដើម្បីគិតអំពីអាជីវកម្មថ្មីរបស់អ្នក ឬធ្វើដំណើរនិងចំណាយពេលជាមួយគ្រួសារអ្នក។

វាប្រាកដជាផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រសើរជាងប្រព័ន្ធកាមេរ៉ា អ្នកមិនអាចនិយាយបានទេថាអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីឆែកមើលប្រព័ន្ធកាមេរ៉ារបស់អ្នកគ្រប់ពេល។ ប៉ុន្តែជាមួយនឹងPos ថ្មីនេះមានលក្ខណៈពិសេស និងពេលវេលាជាក់លាក់ វាតែងតែធ្វើបច្ចុប្បន្នភាពអ្នកជាមួយទិន្នន័យចុងក្រោយបំផុតរាល់ពេលដែរមានការលក់នៅក្នុងហាងរបស់អ្នក។

តម្លៃសមរម្យនិងសេវាកម្មល្អបំផុត

តាមពិតត្រឹមតែ ១០០០KHR ក្នុងមួយថ្ងៃអ្នកអាចចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធ Hangpopok POS Cloud System។ យើងមានជំរើសជាច្រើនសម្រាប់ទំហំអាជីវកម្មផ្សេងៗគ្នា។ យើងមានម៉ាស៊ីនAll in one តូចមួយសម្រាប់ហាងតូចៗ និងអ្នកដែលមិនចង់ទិញម៉ាស៊ីនPos ឈុតធំ។

សម្រាប់ហាងខ្នាតមធ្យមនិងProfessional យើងមាន POS ដែរមានមុខងារពេញលេញជាមួយនឹងឧបករណ៏រួមបញ្ចូលគ្នាជាច្រើន ដូចជាថេប្លេតអាចកម្មង់ទៅខាងចុងភៅ និងស្លាកសម្រាប់បិទនៅលើកញ្ចប់ឥវ៉ាន់សម្រាប់ហាងOnline មានការត្រួតពិនិត្យស្តុកអោយបានទៀងទាត់សំរាប់ម៉ាត កម្មវិធីផ្សព្វផ្សាយផ្សេងៗនិងគោលការណ៏សមាជិកភាពដែលត្រូវអនុវត្ត។

ក្រុមគាំទ្រអតិថិជនប្រកបដោយសក្ដានុពល

មុនពេលចេញលក់ប្រព័ន្ធPos ទៅកាន់ទីផ្សារ យើងបានសាកល្បងនិងស្រាវជ្រាវម្ចាស់ហាងជាង ១០០ នាក់ ជាភាសាខ្មែរដើម្បីធ្វើឱ្យប្រាកដថាប្រព័ន្ធនេះងាយស្រួលប្រើនិងអាចដោះស្រាយបញ្ហាអាជីវកម្មពិតប្រាកដរបស់ពួកគេ។ដូច្នេះអ្នកត្រូវជឿជាក់ថា ប្រព័ន្ធរបស់អ្នកត្រូវបានសាកល្បងដោយមនុស្សជាច្រើនមុនពេលការប្រើប្រាស់របស់អ្នក។យើងក៏បានUpdated នូវលក្ខណៈថ្មីៗដើម្បីឱ្យសមស្របទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

ដូចគ្នានេះផងដែរយើងមានក្រុមSupport ដើម្បីឆ្លើយសំនួររបស់អ្នក អ្នកក៏អាចចូលមើលវីឌីអូណែនាំនិងសរសេរនៅលើគេហទំព័ររបស់យើង និងនៅលើ YouTube ផងដែរ។

លើសពីនេះទៅទៀតអ្នកមានឱកាសសាកល្បងប្រើប្រព័ន្ធរបស់យើងក្នុងរយៈពេល ៧ ថ្ងៃដោយឥតគិតថ្លៃ។ នេះត្រូវបានផ្តល់ជូនសម្រាប់អ្នកដើម្បីសាកល្បងប្រើប្រព័ន្ធរបស់យើងមុនពេលអ្នកសំរេចចិត្តទិញ។

ប្រសិនបើអ្នកចាប់អារម្មណ៍លើប្រព័ន្ធរបស់យើងអ្នកអាចមើលនៅក្នុងខិត្តប័ណ្ណដើម្បីដឹងកាន់តែច្បាស់អំពីសេវាកម្មរបស់យើង។អ្នកក៏អាចមកការិយាល័យរបស់យើងបានដែរ សូមស្កេន QR កូដឬទូរស័ព្ទមកលេខ 092 888 611/092 888 633/092 888 608 សម្រាប់ពត៌មានបន្ថែម

Hangpopok POS Cloud System - ជាដៃគូដែរលោកអ្នកអាចជឿទុកចិត្តបាន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *