វីរុសកូរ៉ូណាកំពុងតែរីករាលដាលនិងបង្កការភ័យខ្លាចនៅក្នុងសហគមន៍ធ្វើឱ្យ ពួកគេមិនហ៊ានចេញទៅខាងក្រៅ។
នេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មរបស់អ្នក។ដូចច្នេះតើយើងអាចធ្វើដូចម្ដេច ដើម្បីរក្សាចំណូលធម្មតារបស់យើងនៅក្នុងពេលនេះ។
មានសេវាកម្មដឹកជញ្ជូន
សេវាកម្មដឹកដល់ផ្ទះមានសារៈសំខាន់ណាស់នៅក្នុងរយៈពេលនេះ មនុស្សមិនអាចចេញទៅក្រៅបានទេប៉ុន្តែតម្រូវការរបស់ពួកគេនៅមានដដែល។ ការស្នាក់នៅផ្ទះនឹងនាំឱ្យពួកគេមានពេលទំនេរច្រើនសម្រាប់ការទិញទំនិញតាមអ៊ីនធឺណិត។ដូចច្នេះភោជនីដ្ឋានឬហាងលក់ផលិតផលជារួមត្រូវការមានសេវាអ្នកដឹកជញ្ជូនដល់ផ្ទះដើម្បីងាយស្រួលដល់អតថិជននិងជៀសវាងការថយចុះនៃចំណូលប្រចាំថ្ងៃ។
យុទ្ធសាស្ត្រទីផ្សារផ្ដល់ជូនម៉ាស
ស្វែងរកអ្នកផ្គត់ផ្គង់ម៉ាស់តម្លៃថេរ និងផ្តល់ឱ្យអតិថិជននូវម៉ាស់ដោយឥតគិតថ្លៃ ឬផ្ដល់នូវពែងវីតាមីនCតូចមួយ មុនពេលទទួលទានអាហារគឺជាយុទ្ធសាស្រ្តទីផ្សារដ៏មានតម្លៃដែលធ្វើឱ្យម៉ាកយីហោរបស់ យើងមាននៅក្នុងចិត្តអតិថិជនសូម្បីតែបន្ទាប់ពីការរាតត្បាតហើយក៏ដោយ។
ឱកាសសម្រាប់លក់ផលិតផលសុខភាព
នេះជាឱកាសមាសសំរាប់លក់ផលិតផលដូចជាវីតាមីនCនិងថ្នាំបំប៉នផ្សេងៗ កាទ្រទ្រង់នូវប្រព័ន្ធភាពស៉ាំគឺជារឿងដំបូងមួយដែលយើងត្រូវត្រៀមខ្លួនដើម្បីប្រឈមនឹង ការរីករាលដាលនៃវីរុសកូរ៉ូណា។
គន្លឹះទាំងអស់ខាងលើត្រូវបានប្រើប្រាស់និងដំណើរការយ៉ាងល្អក្នុងរយៈពេលនេះ។វាជួយអ្នកឱ្យមានភាពស្ថិតស្ថេរនៃអាជីវកម្មរបស់អ្នកហើយថែមទាំងពង្រីកកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់ អ្នកថែមទៀតផង ជាមួយនឹងជម្រើសទីផ្សាររហ័សមួយចំនួន។