១. របៀប ប្ដូរលេខសំងាត់នៅលើវេបសាយ (Website) ហាងពពក – មាន ២ វិធីសាស្ត្រ
+ វិធីសាស្ត្រទី១៖ ប្ដូរលេខសំងាត់តាមរយៈ ប្រូហ្វាល់ (Profile)
- ដំបូងចូលទៅកាន់ ប្រូហ្វាល់ ឫ Profile
- បន្ទាប់មកចុចលើប៉ូតុង ប្ដូរលេខសំងាត់ ឫ Change Password
- ដើម្បីប្ដូរលេខសំងាត់ថ្មីបានអ្នកត្រូវតែបញ្ចូល លេខសំងាត់ចាស់ , លេខសំងាត់ថ្មី និង បញ្ជាក់លេខសំងាត់ថ្មី
ចំណាំ៖ វិធីសាស្រ្តទី១ អ្នកត្រូវមានសិទ្ធគ្រប់គ្រាន់ដើម្បីអាចកែប្រែ លេខសំងាត់ ខ្លួនឯងបាន ឫមានសិទ្ធស្មើរទៅនឹង Admin។ សិទ្ធគឺផ្ដល់អោយតាមរយៈគណនី Admin។
+ វិធីសាស្ត្រទី២៖ ប្ដូរលេខសំងាត់តាមរយៈ អ្នកប្រើ (User)
- ដំបូងចូលទៅកាន់ អ្នកប្រើ ឫ User
- បន្ទាប់មកជ្រើសរើសបុគ្គលិក ឫគណនីអ្នកប្រើមួយណាដែលអ្នកចង់ផ្លាស់ប្ដូរលេខសំងាត់ រួចចុចប៉ូតុង Edit
- ជាចុងក្រោយលោកអ្នកគ្រាន់តែបញ្ចូលលេខសំងាត់ថ្មីទៅក្នុងប្រអប់ លេខសំងាត់ រួចហើយចុចប៉ូតុង រក្សាទុក
ចំណាំ៖ វិធីសាស្រ្តទី២ គឺទាមទារអោយគណនីរបស់លោកអ្នកមានសិទ្ធគ្រប់គ្រាន់ ឫមានសិទ្ធស្មើរទៅនឹង admin។