មេរៀនអាជិវកម្ម

របៀបទទួលបានជោគជ័យក្នុងការបើកហាងកាហ្វេ

 

ដើម្បីយល់ពីរបៀបបើកហាងកាហ្វេឲ្យមានប្រសិទ្ធិភាព យើងពិនិត្យមើលវិញករណីពីរនៅ​ខាងក្រោមជាមួយគ្នា សម្រាប់យល់ពីមូលហេតុដែលមនុស្សម្នាក់ទទួលបានជោគជ័យខណះពេលម្នាក់ទៀតបរាជ័យ ទោះបីគេ​មានទុនដូចគ្នា ១០០០០​ដុល្លា។

ករណីទី១:

មង្គលជាយុវវ័យមួយដែលទើបបញ្ចប់បរិញ្ញាបត្រ័ គាត់ចំណាយថែមពីរឆ្នាំធ្វើការនៅហាងកាហ្វេធំមួយដើម្បីបង្កើនបទពិសោធន៍។ បន្ទាប់មក មង្គុលសម្រេចចិត្តចំណាយ១០០០០ដុល្លាដើម្បីបើកហាងកាហ្វេមួយ។ ពីបទពិសោធន៍របស់មង្គល ការបើកហាងកាហ្វេគឺងាយស្រួលនិងបានចំណេញខ្ពស់។

បន្ទាប់ពីការសម្រេចចិត្តដោយប្រុងប្រយ័ត្ន មង្គលចាប់ផ្ដើមរកកន្លែងសមស្របនិងការបើកហាងកាហ្វេ។ កន្លែងនោះត្រួវការនៅជិតការិយាល័យ សាលារៀន រោងចត្រ។ល។ ដើម្បី មានទីផ្សារសម្រាប់ហាងកាហ្វេ។ ចុងក្រោយបង្អស់ មង្គលបានពេញចិត្តជាមួយនឹងកន្លែងមួយនៅជិតសាកលវិទ្យាល័យមួយ។

កន្លែងនេះមានទំហំ៥០ម៉ែត្រការ៉េ ឈ្នួល៥០០ដុល្លា/ខែ លុយកក់២៤០០ដុល្លា ហើយត្រូវការចំណាយ២៥០០ដុល្លាសម្រាប់ការជួសជុល​ សំអាតនិងតាត់តែងហាង ទិញវត្ថុធាតុដើម ទិញគ្រឿងមាស៊ីនឧបករណ៍ចាំបាច់ ទិញតុកៅអី។ រួចហើយ គាត់ត្រូវការជ្រើសរើស បុគ្គលិកផ្នែកឆុងកាហ្វេ ផ្នែកអ្នកបំរើ។ល។ មង្គលនៅសល់ត្រឹមតែ៤៥០០ដុល្លា។ មង្គល ដឹងថានៅពេលដំបូង ភ្ញៀវមិនស្គាល់ពីហាងកាហ្វេរបស់គាត់ ដូច្នេៈ‌គាត់ត្រូវការរក្សាទុកប្រាក់ដើម្បីចំណាយនៅក្នុងពេលវេលាកាលដំបូងនោះ។

ទោះជាយ៉ាងណា មង្គលមិនគិតថាហាងកាហ្វេរបស់គាក់ទើបបើក ហើយវាមិនមានអ្វី ពិសេស ជាងហាងកាហ្វេផ្សេងដែលបើកយូរៗ។ ម៉្យាងទៀត និស្សិតជាមុខសញ្ញាមួយដែលចូលចិត្តទីតាំងដែលបានតាក់តែងស្អាតដើម្បីថតរូបប្រកាសFacebook។ ដូច្នេៈ ហាងកាហ្វេរបស់ មង្គលមិនសូវមានភ្ញៀវក្នុងរយៈពេលយូរ។ តាមពិត ប្រាក់ចំនួន៤៥០០ដុល្លាគ្រាន់តែគ្រប់ ចំណាយនៅក្នុងរយៈពេល៤ឬ៥ខែ។ មិនយូរប៉ុន្មានបន្ទាប់មកមង្គុល ត្រូវការសម្រេចចិត្ត បិទហាងកាហ្វេដោយសារតែមិនមានប្រាក់គ្រប់គ្រាន់។

ដូច្នេៈយើងអាចសនិ្នដ្ឋានថា មង្គលបរាជ័យព្រោះគាត់មិនមានផែនការនៅក្នុងការចំណាយប្រាក់ដើម្បីមានប្រសិទិ្ធភាព។​ គាត់មិនស្វែងរកតម្រូវការរបស់ទីផ្សារនិងហាងប្រកួតប្រជែងនៅក្បែរ។

 

ករណីទី២

ជាមួយនឹងចំនួនទុន១០០០០ដុល្លាដូចមង្គល សុផនក៏ចង់បើកហាងកាហ្វេដែរ។ គាត់ ជ្រើស​រើសទីតាំងហាងនៅជិតអគារការិយាល័យមួយចំនួន។ ប្រាក់ឈ្នួលហាងរបស់ គាត់ក៏៥០០ដុល្លា/ខែ តែសុផនបញុះបញ្ចូលម្ចាស់ផ្ទៈថា គាត់និងតាក់តែងផ្ទៈ បិទ ឥដ្ឋការ៉ូលើ ជញ្ជាំង ហើយគាត់សូមម្ចាស់ផ្ទៈឥតគិតថ្លៃ៤ខែដំបូង។ មើលមានសម ហេតុផល ម្ចាស់ផ្ទៈព្រមជាមួយនឹងសំណើររបស់សូផន។ សុផនចាប់ផ្ដើមតាក់តែង ជួស ជុល បិទឥដ្ឋការ៉ូ ធ្វើឲ្យហាងកាហ្វេរបស់គាត់មើលទៅ ទូលំទូលាយជាងមុនទៀត។ ការ ជួសជុលនិងទិញតុកៅអី ឧបការណ៍ចំណាយទាំងអស់គឺ៣០០០ដុល្លា។​ នៅសល់៧០០០ ដុល្លា សុផនរក្សាទុក សម្រាប់ពេលលំបាកដំបូង។

សុផនចង់សន្សំប្រាក់ ដូច្នេៈ គាត់ជួលអ្នកឆុងកាហ្វេមួយ អ្នកបម្រើមួយ ហើយគាត់ក្លាយ ជាអ្នកបម្រើមួយទៀតនៅពេលលំបាកដំបូង។ បច្ចប្បន្ននេៈ ហាងកាហ្វេរបស់សុផនចាប់ ផ្ដើមមានភ្ញៀវមកច្រើន ព្រោះបុគ្គលិកខាងកាយាល័យមិនត្រូវការហាងកាហ្វេដែលបាន តាក់តែងស្អាត គេត្រូវការកន្លែងស្ងប់ស្ងាត់មួយដើម្បីសម្រាក ជួបជជែកគ្នាជាមួយ មិត្តភកិ្ត ឬ ពិគ្រោះជាមួយដៃគូ។ ដោយហេតុផលនេៈ ហាងកាហ្វេរបស់សុផនទាក់ទាញបានភ្ញៀវ ច្រើន សុផនអាចជួលថែមផ្ទៈជិតខាងដើម្បីពង្រីកហាងកាហ្វេរបស់គាត់។

មើលវិញ មេរៀនទីអាជិវកម្មទី១៖លក់បានច្រើនជាងដោយសារប្រើCombo(ផលិតផលផ្សំ) តាមបណ្ដាយ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *