មេរៀនអាជិវកម្ម

មេរៀនអាជិវកម្មទី១: លក់បានច្រើនជាងដោយសារប្រើCombo (ផលិតផលផ្សំគ្នា)

ក្រុមហ៊ុនហាងពពកយើងខ្ញុំតែងតែព្យាយាមដើម្បីជួយអ្នកនៅក្នុងការអភិវឌ្ឍន៍អាជិវកម្ម របស់អ្នក។ ដូច្នេះ ក្រៅពីការផ្ដល់ជូននូវប្រព័ន្ធគ្រប់គ្រងអាជិវកម្មទំនើបនិងមានប្រសិទ្ធភាព បំផុត​​ យើងនឹងបង្ហោះមេរៀនអាជិវកម្មសម្រាប់ម្ចាស់ហាងទាំងអស់គ្នាតាមរយះFacebook (www.facebook.com/hangpopok/) និងវេបសាយ (www.hangpopok.com)។

យើងនឹងចាប់ផ្ដើមជាមួយនឹងមេរៀនអាជិវកម្មទី១:លក់បានច្រើនជាងដោយសារប្រើ Combo (ផលិតផលផ្សំគ្នា)

ប្រសិនបើអ្នកធ្លាប់ចូលហាង 7 Eleven នៅប្រទេសអាមេរិត អ្នកនឹងឃើញផលិតផលផ្សំ ចម្លែក​ពីស្រាបៀរ Budweiser។ គេលក់មួយកញ្ចាប់១២កំប៉ុងស្រាបៀរជាមួយនឹងតម្លៃ​១៧ដុល្លាខណះដែល កញ្ចប់២៨កំប៉ុងមានតំលៃត្រឹមតែ១៨ដុល្លា។

ដោយមិនបានគិតច្បាស់លាស់ អតិថិជនយកញ្ចប់១៨កំប៉ុងភ្លាមទៅគិតលុយ គេគិតថា គេបាន ទិញទំនិញជាមួយនឹងតម្លៃល្អបំផុតហើយ។បន្ទាប់ពីការទិញ បើភ្ញៀវសង្កេតឃើញ ថាគេបានទិញទំនិញច្រើនជាងអ្វីដែលពួកគេពិតជាត្រូវការ វាក៏យឺតហើយ។ ជាលទ្ធផល ចំនួនស្រាបៀរBudweiserដែល​បានលក់កើនឡើងពាក់កណ្ដាលដោយសារប្រើ យុទ្ធសាស្រ្តតម្លៃពិសេស។

តាមពិត កញ្ចាប់១២កំប៉ុងស្រាបៀរបានដាក់ក្បែរកញ្ចាប់១៨កំប៉ុងស្រាបៀរ ដើម្បីជំរុញ អតិថិជានទិញកញ្ចាប់១៨កំប៉ុង។ យុទ្ធសាស្ត្រនេះមានឈ្មោះថា Upselling Combo (លក់ បានច្រើនជាងដោយសារប្រើCombo (ផលិតផលផ្សំគ្នា))។ វាមានន័យថាយើងផ្ដល់ ជម្រើសដល់អតិថិជនចង់ជ្រើសរើស ប៉ុន្តែយើងក៏ដឹងប្រាកដថាគេនឹងជ្រើសរើសអ្វីដែល យើងចង់បាន។ព្រោះអតិថិជនចូលចិត្តទិញទៅតាមចំណងចំណូលចិត្តគេ។

ម៉្យាងទៀត ប្ររសិនបើយើងផ្ដល់ ជម្រើសជាច្រើន ភ្ញៀវភាគច្រើនអត់ដឹងទិញអ្វីដែល ល្អបំផុត។ ហើយ​បើយើងអត់មានជម្រើសសម្រាប់ភ្ញៀវ គេក៏អត់ចង់ទិញដែរ។ ដូច្នេះ ម្ចាស់ហាងត្រូវការគិតពីយុទ្ធសាស្ត្រណាដែលធ្វើឱ្យ អតិថិជនមានអារម្មណ៍ថាគេបាន ប្រយោជន៍លើសពីតំលៃដែលគេចំណាយដើម្បីទិញ ផលិតផលរបសយើង។ ការងារនេះ នឹងធ្វើឱ្យពួកគេពេញចិត្ត និង បង្កើនទំនាក់ទំនងរវាង ហាងរបស់អ្នកនិងអតិថិជន។

មើល មេរៀនអាជិវកម្មទី២៖ បើកហាងកាហ្វេ វិញ

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *