មេរៀនអាជិវកម្ម

ចំណុចសំខាន់ដល់អាជីវកម្មតាមអ៊ីនធឺណេតក្នុងឆ្នាំ ២០២០

នៅក្នុងឆ្នាំ ២០២០ អាជីវកម្មតាមអ៊ិនធឺរណែតនឹងរីកដុះដាល នេះគឺជាកំណត់ចំណាំដែលអ្នកត្រូវយល់នៅពេលធ្វើអាជីវកម្មតាមអ៊ិនធឺណេតដើម្បីទទួល បានលទ្ធផលអាជីវកម្មល្អធ្វើការបញ្ជាទិញជាបន្តបន្ទាប់នាំមកនូវប្រាក់ចំណូលយ៉ាងច្រើន សម្រាប់ហាងរបស់អ្នក។

1.ជ្រើសរើសប្រភេទនិងផលិតផល

ការជ្រើសរើសអាជីវកម្មនិងផលិតផលត្រឹមត្រូវកំណត់៥០ភាគរយនៃភាពជោគជ័យនៃអាជីវកម្មតាមអ៊ីនធឺណេតរបស់អ្នក។ជាធ្មតាការលក់ផលិតផលនៅហាងវាមានភាពស្មុគស្មាញក្នុងការផ្លាស់ប្តូរផលិតផល សម្រាប់លក់ប៉ុន្ដែផលិតផលតាមអ៊ិនធឺរណែតមានគុណសម្បត្តិងាយផ្លាស់ប្តូរងាយស្រួលUpdate ផលិតផល។ ដើម្បីសមនឹងតម្រូវការរបស់អតិថិជន។ 

2.ជ្រើសរើសឆានែលលក់តាមអ៊ីនធឺណេត

 

បច្ចុប្បន្ននៅលើអ៊ិនធឺណេតមានភាពសម្បូរបែបនិងមានភាពចម្រុះ។ អាចនិយាយបានដូចជា Facebook, Instagram,,Website,វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច, youtube, កម្មវិធីដឹកជញ្ចូនម្ហូបអាហារ Grab, FoodPanda, nham24, Muuve, BLOC  ...។អ្វីដែរត្រូវដឹងដំបូងអ្នកត្រូវជ្រើសរើសប៉ុស្តិ៍លក់មួយដែលសមនឹង ផលិតផលរបស់អ្នក។ ឧទាហរណ៍ប្រសិនបើអ្នកមានជំនាញក្នុងការលក់ម្ហូបអាហារ អ្នកត្រូវការមានលេខHotlineដើម្បីភ្ញៀវទាក់ទងទៅហាងមានកម្មវិធីដឹកជញ្ចូនអាហារ, និងមានFanpageសម្រាប់អតិថិជនដើម្បីកម្មង់។អ្នកជំនាញខាងលក់សំលៀកបំពាក់ គ្រឿងសំអាងអ្នកមិនគួរភ្លេចវិធីសាស្ត្រផ្សាយផ្ទាល់នៃការណែនាំផលិតផលដើម្បីឪ្យអតិថិជនមានទំនុកចិត្តលើផលិតផលរបស់យើង។ ឬបង្កើតគេហទំព័រមួយសម្រាប់អតិថិជនដើម្បីបង្កើនការជឿទុកចិត្តជាមួយហាងរបស់អ្នក។  លើសពីនេះបណ្តាញដូចជាប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចក៏មានភាពទាក់ទាញផងដែរប៉ុន្តែនៅពេលបើកហាងនៅតាមបណ្តាញទាំងនេះអ្នកគួរយកចិត្តទុកដាក់ទៅ លើវា។ជ្រើសរើសពាក្យគន្លឹះដាក់ឈ្មោះផលិតផលដើម្បីបំពេញតំរូវការរបស់អតិថិជនទំហំ រូបភាពត្រឹមត្រូវការថតរូបស្អាតៗដើម្បីទាក់ទាញអតិថិជននិងផ្តល់នូវមាតិកាគ្រប់គ្រាន់សម្រាប់អ្នកទិញជឿទុកចិត្តលើផលិតផលរបស់យើង។ 

3.ការធ្វើប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្ម 

ទោះបីជាយើងលក់តាមអ៊ីនធឺណេតឬមួយក៏មានហាងគឺការធ្វើប្រព័ន្ធផ្សព្វផ្សាយនិងបញ្ចុះតម្លៃជូនអតិថិជនវាជាការសំខាន់តែប្រសិនបើយើងលក់នៅលើប្រព័ន្ធអ៊ីនធឺណេតយើងមិនអាចបញ្ចុះតម្លៃបានរហូតនោះទេ។

វិធីដើម្បីបង្កើតភាពទាក់ទាញដើម្បីជំរុញចិត្តអ្នកទិញមានដូចខាងក្រោម៖

-បង្កើតផលិតផលទិញ២ទទួលបាន១ឥតគិតថ្លៃឬទិញក្នុងតម្លៃថោកជាងរាល់ដង -កន្លែងដឹកជញ្ជូនឥតគិតថ្លៃ។ឧទាហរណ៍ៈនៅពេលតម្លៃនៃកម្មង់ឈានដល់១០០$ ហាងនឹងផ្តល់ជូនការដឹកជញ្ជូនដល់ផ្ទះដោយឥតគិតថ្លៃ។កម្រិតដឹកជញ្ជូននេះត្រូវបានគណនាផ្អែកលើតម្លៃការកម្មង់ជាមធ្យមរបស់អ្នក។

- គូប៉ុងឥតគិតថ្លៃសម្រាប់ការទិញបន្ទាប់។ ជួយបង្វែរអតិថិជនថ្មីទៅជាអតិថិជនសមាជិក។

- កម្មវិធីផ្សាយផ្ទាល់ តម្រូវឲ្យ អ្នកចូលរួមចែករំលែកដើម្បីទទួលបានតម្លៃផ្សព្វផ្សាយឬបង្កើតហ្គេមខ្នាតតូច។ វិធីនេះជួយផ្សាយពីយីហោអ្នកហើយជួយសន្សំថ្លៃដើម។ វាជំនួសឱ្យការផ្សាយពាណិជ្ជកម្មដោយចំណាយ ថ្លៃដើមអតិថិជននឹងចែកចាយយ៉ាងទូលំទូលាយសម្រាប់ហាងរបស់អ្នក។ 

4. កាធានាផលិតផលនិងសេវាកម្មលក់

ការបង្កើតទំនុកចិត្តសម្រាប់អតិថិជនគឺជាចំណុចដំបូងមុនដើម្បីបង្កើនការលក់នៅពេលធ្វើអាជីវកម្មតាម អនឡាញ។

ហាងរបស់អ្នកគួរតែផ្សព្វផ្សាយអំពីគោលការណ៍រយៈពេលនៃការធានាផលិតផលនៅលើទំព័រហ្វេសប៊ុកនិងគេហទំព័រដើម្បីឱ្យអតិថិជនបានដឹង។ លើសពីនេះការថែរក្សាអតិថិជនចាស់ក៏ជាមធ្យោបាយមួយដើម្បីរក្សាអតិថិជនឱ្យមានប្រសិទ្ធិភាពផងដែរ។ Callទៅអតិថិជន,យកចិត្តទុកដាក់លើអតិថិជន,រុំលឹកពីពេលវេលានៃការធានាផលិតផល... នេះជាវិធីដើម្បីផ្សព្វផ្សាយយីហោតាមរយៈពាក្យសំដីអតិថិជនចាស់ណែនាំអតិថិជនថ្មីដោយមិនចំណាយ ថ្លៃផ្សព្វផ្សាយ។ 

ចំណុចនៅខាងលើនេះគឺជួយអ្នកលក់តាមអនឡាញលក់បានយ៉ាងច្រើន

 លើសពីនេះទៀត ឧបករណ៍ដែលមិនអាចខ្វះបានដើម្បីបង្កើនប្រសិទ្ធភាពដំណើរការលក់ គឺប្រមូល ព័ត៌មានអតិថិជនចាស់រំលឹកពេលវេលានៃការធានាផលិតផលនិងគាំទ្រដល់ការគ្រប់គ្រងការលក់តាម  

អ៊ិនធឺណេតគឺ កម្មវិធីគ្រប់គ្រង ការលក់ ។ ការគ្រប់គ្រងស្វយ័ប្រវត្តិ ការសន្សំ ការចំណាយ របស់បុគ្គលិក និង ការគ្រប់គ្រងពីចម្ងាយ។ ទាំងនេះគឺជាគុណសម្បត្តិលេចធ្លោដែល កម្មវិធីគ្រប់គ្រងការលក់ ជួយជំរុញការ លក់អាជីវកម្មតាមអ៊ិនធឺណេតយ៉ាងមានប្រសិទ្ធភាពបំផុត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *