មេរៀនអាជិវកម្ម

ភាពខុសគ្នារវាង Traditional Pos System និងCloud POS System

POS ជំនាន់មុន និង Cloud POS System, តើប្រភេទណាសាកសមជាមួយខ្ញុំ?
ម្ចាស់ហាងអាចដឹងពីភាពខុសគ្នារវាង Traditional Pos System និងCloud POS System ដើម្បីជ្រើសរើសជាជម្រើសត្រឹមត្រូវ។

ការឆែកមើលទិន្នន័យ
POS ជំនាន់មុន: ទិន្នន័យអាចរក្សាទុកបាននៅតែកន្លែងលក់តែប៉ុណ្ណោះ។ មានន័យថាម្ចាស់ហាងឬអ្នកគ្រប់គ្រងត្រូវមានវត្តមាននៅកន្លែងអាជីវកម្មរបស់ពួកគេដើម្បីធ្វើការផ្លាស់ប្តូរម៉ឺនុយឬ items ដើម្បីឆែកបុគ្គលិកធ្វើការតាមម៉ោងនិងមើលរបាយការណ៍លក់។ ល។
CLOUD-BASED POS: អាចចូលមើលទិន្នន័យបានពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ម្ចាស់ហាងឬអ្នកគ្រប់គ្រងអាចមើលរបាយការណ៍ទាំងអស់តាមពេលវេលាជាក់ស្តែងពីគ្រប់ទីកន្លែងដែរមានអ៊ីនធឺណេតនៅលើឧបករណ៏ណាមួយ (កុំព្យូទ័រលើតុ, ថេបប្លេត, ទូរស័ព្ទ ឬកុំព្យូទ័រយួរដៃ)។ ពួកគេក៏អាចធ្វើការផ្លាស់ប្តូរអ្វីផ្សេងៗនៅលើអ៊ីនធឺណិតបានផងដែរ។ ផ្តល់ភាពងាយស្រួលពីចម្ងាយមិនចាំបាច់ទៅដល់ហាងដោយផ្ទាល់។
ហានិភ័យនៃការបាត់បង់ទិន្នន័យ
POS ជំនាន់មុន: ដោយសារតែទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅលើកុំព្យូទ័រនៅហាង។វាមានហានិភ័យខ្ពស់នៃការបាត់បង់អ្វីៗទាំងអស់ប្រសិនបើប្រព័ន្ធគាំងឬមានបញ្ហានឹងកំហុសអ្វីមួយ។
CLOUD-BASED POS: ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកនៅលើអ៊ីនធឺណិតពីចម្ងាយ។ ហានិភ័យនៃការបាត់បង់ទិន្នន័យត្រូវបានកាត់បន្ថយ បើទោះបីជាប្រព័ន្ធគាំងក៏ដោយទិន្នន័យនៅតែមានសុវត្ថិភាពពីព្រោះវាត្រូវបានរក្សាទុកដោយស្វ័យប្រវត្តិនៅក្នុង Cloud ហើយអាចរកឡើងវិញយ៉ាងងាយស្រួល។
ថ្លៃដើម
POS ជំនាន់មុន: ប្រព័ន្ធ POS ជំនាន់មុនជាធម្មតាមានការចំណាយខ្ពស់។ ពួកគេក៏ត្រូវការថ្លៃថែទាំផងដែរពីព្រោះកម្មវិធីត្រូវការUpdatedដោយដៃនៅនឹងកន្លែងដែលត្រូវការកម្លាំងពលកម្មនិងពេលវេលាបន្ថែម។ ដូចគ្នានេះផងដែរក្នុងករណីដែលប្រព័ន្ធគាំងការចំណាយលើការតំឡើងឡើងវិញអាចមានតម្លៃថ្លៃ។
CLOUD-BASED POS: POS ដែលមានមូលដ្ឋានលើ Cloud ច្រើនតែធូថ្លៃជាងព្រោះការតំឡើងមិនមានភាពស្មុគស្មាញទេ។ ជាធម្មតាវាមានរបាយការណ៏នៃការទិញប្រចាំខែ ឬប្រចាំឆ្នាំ។ Software នេះត្រូវបាន Updates ស្វ័យប្រវត្តិដោយអ្នកផ្តល់សេវាកម្ម។ ក្នុងនោះថ្លៃដើមត្រូវបានរាប់បញ្ចូលក្នុងការគិតថ្លៃប្រចាំខែឬប្រចាំឆ្នាំ។
ការ Updated ញឹកញាប់
POS ជំនាន់មុន: សម្រាប់ប្រព័ន្ធជំនាន់មុនជាច្រើនត្រូវការ Updated ដោយផ្ទាល់នៅនឹងកន្លែងវាមានលទ្ធភាពក្នុងការ Updated តិចជាងមុន(ជាញឹកញាប់ម្តងក្នុងមួយឆ្នាំភាគច្រើន)។
CLOUD-BASED POS: សម្រាប់ប្រព័ន្ធផ្អែកលើ Cloud ក្រុមហ៊ុនផ្តល់សេវាកម្មអនុវត្តការ Updated ដោយស្វ័យប្រវត្តិនិងពីចម្ងាយ។ មានន័យថាមិនចាំបាច់ធ្វើដំណើរទៅនឹងកន្លែងដើម្បី Updated ប្រព័ន្ធទេ។ ជាធម្មតាពួកវា Updated ញឹកញាប់ជាងប្រព័ន្ធ POS ជំនាន់មុន។ហើយវា Updated នៅក្នុងពេលវេលាជាក់ស្តែង​ និងធានាថាអ្នកកំពុងប្រើប្រាស់កម្មវិធីថ្មីជានិច្ច។
អាស្រ័យលើអ៊ីនធឺណិត
POS ជំនាន់មុន: ប្រព័ន្ធ POS ជំនាន់មុនមិនពឹងអែកលើអ៊ីនធឺណិតទេ ដូចច្នេះទោះបីមិនមានអ៊ីនធឺណេតក៏ដោយក៏វាអាចបន្តដំណើរការដោយរលូននិងមានប្រសិទ្ធិភាពដោយមិនប៉ះពាល់ដល់សេវាកម្ម។
CLOUD-BASED POS: ផ្ទុយពីប្រព័ន្ធ POS ជំនាន់មុនប្រព័ន្ធ Cloud ពឹងផ្អែកយ៉ាងខ្លាំងលើអ៊ីនធឺណេតដូចច្នេះប្រសិនបើបណ្តាញអ៊ីនធឺណេតខ្សោយឬគ្មានវាអាចជះឥទ្ធិពលដល់សេវាកម្មយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ HangPopok POS Cloud System មានសមត្ថភាពនៅពេលគ្មានអ៊ីនធឺណេតអាចឱ្យអ្នកបន្តធ្វើឱ្យការលក់និងដំណើរការអាជីវកម្មដូចធម្មតាទោះបីមិនមានអ៊ីនធឺណេតក៏ដោយ។ ទិន្នន័យអាច synced នៅក្រោយពេលវាភ្ជាប់អ៊ីនធឺណេតម្តងទៀត។
ប្រព័ន្ធរួមបញ្ចូលគ្នា
POS ជំនាន់មុន: សម្រាប់ប្រព័ន្ធ POS ជំនាន់មុនជាធម្មតាវាពិបាកក្នុងការបញ្ចូលមុខងារថ្មីនិងលក្ខណៈពិសេសនៃការ updates។ វាធ្វើឱ្យពិបាកក្នុងការប្តូរប្រព័ន្ធតាមតម្រូវការ ហើយអាជីវកម្មមួយៗត្រូវប្រើប្រាស់វាដូចនេះ។
CLOUD-BASED POS: ជាមួយនឹងប្រព័ន្ធ POS ដែលមានមូលដ្ឋានលើ Cloud។ អាចបញ្ចូលមុខងារខ្ពស់ជាងមុននិងភ្ជាប់ជាមួយកម្មវិធី software ទី៣ដើម្បីប្ដូរ POS តាមតម្រូវការរបស់អាជីវកម្មមួយៗ។ មុខងារទាំងនេះរួមមានកម្មវិធីការបញ្ជាទិញតាមអ៊ីនធឺណេត CRM ការគ្រប់គ្រងគណនេយ្យនិងផ្សេងៗជាច្រើនទៀត។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *