នេះគឺជាគំនិតរបស់អ្នកជោគជ័យនៅក្នុងអាជីវម្មដែលលោកអ្នកអាចយកទៅសាកល្បងប្រើប្រាស់ដើម្បីទទួលបានភាពជោគជ័យ៖
១.ការគ្រប់គ្រងពេលវេលា និងប្រសិទ្ធភាពការងារ
ការគ្រប់គ្រង ពេលវេលាដើម្បីអោយមានប្រសិទ្ធភាពការងារគឺជាអ្វីដែលអ្នកគួរតែចាប់ផ្តើមរៀនស្វែងយល់ឲ្យកាន់តែច្បាស់ ។ ដូចជាសម្ដីលោក Abraham Lincoln បានលើកឡើងថា "អ្នកឲ្យពេលវេលាខ្ញុំប្រាំមួយម៉ោងក្នុងការកាប់ដើមឈើហើយខ្ញុំនឹងចំណាយពេលមួយម៉ោងក្នុងការសំលៀងពូថៅឲ្យមុត"។ ហេតុដូចនេះហើយអ្នកអាចស្វែងរកដំបូន្មានចំពោះការគ្រប់គ្រងពេលវេលានិងប្រសិទ្ធភាពការងារតាមរយៈការមើល YouTube សួរមិត្តអ្នកដែលគេជោគជ័យជាដើមដើម្បីប្រើប្រាស់ដំបូន្មានទាំងនោះក្នុងការកសាងអាជីវកម្មរបស់អ្នកឲ្យប្រសើរឡើង។
២.បង្កើនចំណេះដឹងពេលទំនេរ
អ្នកមិនត្រូវរស់រាល់ថ្ងៃគ្រាន់តែដើម្បីបញ្ចប់ការងារនោះទេអ្នកត្រូវធ្វើអ្វីដែលប្រសើរជាងនេះ។ ថ្ងៃនិងពេលឈប់សម្រាកគឺជាពេលវេលាទំនេរ របស់អ្នក។ អ្នកអាចយកពេលវេលាទាំងនោះមកអានសៀវភៅស្តាប់ព័ត៌មានអានអត្ថបទដែលទាក់ទងនឹងអាជីវកម្មរបស់អ្នក ។ មិនថាអ្នកធ្វើអ្វីទេ អ្នកត្រូវដឹងថាវាជាកិច្ចការដែលមានប្រយោជន៍។
៣.ចេះរៀបចំពេលវេលា
តម្រូវការអតិថិជនបានកើនឡើងដែលទាមទារឲ្យម្ចាស់អាជីវកម្មត្រូវផ្គត់ផ្គង់ទំនិញដល់ពួកគាត់និងត្រូវជួបគាត់ដើម្បីពិភាក្សារឿងដំណើរការ ការងារ។ ប៉ុន្តែកិច្ចការទាំងអស់នោះពូកគេធ្វើមិនបានជោគជ័យឡើយដោយសារតែពួកគេភ្លេចរៀបចំពេលវេលាឲ្យបានត្រឹមត្រូវថាមួយណាចាំបាច់គួរធ្វើមុនហើយកិច្ចការណាដែលអាចធ្វើតាមក្រោយបាន។
៤.ការហាត់ប្រាណ
អ្នកចង់សម្រេចគោលដៅរបស់អ្នកអ្នកត្រូវមានសុខភាពល្អក្នុងការជម្នះគ្រប់ឧបសគ្គ។ ដូចនេះការហាត់ប្រាណគឺជាប្រការចាំបាច់ដែលអ្នកគួរធ្វើយ៉ាងហោចណាស់ឲ្យបាន៣០នាទីក្នុងមួយថ្ងៃដូចជាការដើរឬរត់តិចៗដោយអ្នកអាចស្តាប់ព័ត៌មានកំឡុងពេលដែលអ្នកកំពុងដើរផងដែរ។
៥. ពង្រីកអាជីវកម្មរបស់អ្នក
អ្នកត្រូវមានផ្នត់គំនិតចង់ឲ្យអាជីវកម្មរបស់អ្នករីកលូតលាស់។ អ្នកមិនគ្រាន់តែធ្វើឲ្យតែបាននោះទេអ្នកត្រូវយកចិត្តទុកដាក់និងគិតថាអាជីវកម្មគឺសំខាន់ណាស់សម្រាប់អ្នកព្រោះអ្នកកំពុងតែបង្កើតអាជីវកម្មដែលពិតប្រាកដ។ ដូចនេះអ្នកតែងតែជួបឧបសគ្គជាច្រើនដូចជាមានមនុស្សមួយចំនួនតែងតែចង់ឃើញអ្នកអន់ថយជាងឃើញអ្នកប្រសើរឡើងវិបត្តិហិរញ្ញវត្ថុខាតបង់ចំណូលឬបុគ្គលិកអសមត្ថភាពជាដើម។
ហេតុដូចច្នេះហើយអ្នកគួរតែជ្រើសរើសយកប្រព័ន្ធគ្រប់គ្រងអាជីវកម្មរបស់ HangPopok POS Cloud System ដើម្បីជួយគ្រប់គ្រងលើរបាយការណ៏ចំណូលចំណាយនៅក្នុងអាជីវកម្មទាំងអស់របស់លោកអ្នកបាយយ៉ាងល្អ។