មេរៀនអាជិវកម្ម

មេរៀនចំនួន ១០ សម្រាប់ការចាប់ផ្តើមអាជីវកម្ម

បន្ទាប់ពីការបរាជ័យយើងមានមេរៀនដ៏មានតម្លៃជាច្រើនដែលមិនអាចរកទិញបាន។សហគ្រិនដែរនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យបានជួបការបរាជ័យជាច្រើនដោយបន្សល់ទុកនូវ មេរៀនដែលមានតម្លៃ។

នេះគឺជាមេរៀនចំនួន១០ ដែលត្រូវបានដកស្រង់ចេញពីសហគ្រិនជោគជ័យនៅពេល
ចាប់ ផ្តើមអាជីវកម្ម។អ្នកគួរតែអានអត្ថបទនេះដើម្បីទទួលបានមេរៀនរបស់អ្នកទទួលបាន ជោគជ័យ។

1.អតិថិជនមិនអាចប្រាប់អ្នកពីអ្វីដែលពួកគេត្រូវការទេ
អតិថិជនពេលខ្លះមិនដឹងថាពួកគេត្រូវការអ្វីទេរហូតដល់អ្នកបង្ហាញពួកគេនូវអ្វីដែលពួក គេចង់បាន។ លោកអ្នកត្រូវប្រាប់អតិថិជនអោយដឹងថា ពួកគេត្រូវការលោកអ្នក មិនមែនរងចាំអោយអតិថិប្រាប់ថាពួកគេត្រូវកាអ្វីខ្លះនោះទេ
ហើយអ្វីដែលសំខាន់គឺយើងត្រូវស្វែងរកតម្រូវការបស់អតិថិជន ដើម្បី លោកអ្នកចាប់ផ្តើមធ្វើការណែនាំពីផលិតផលដែលមានប្រយោជន៍។ ប្រាប់ពួកគេថាផលិតផលរបស់អ្នកចាំបាច់សម្រាប់ពួកគេ។

2.អ្នកជំនាញមិនដឹងអ្វីទាំងអស់
ក្នុងនាមជាសហគ្រិនម្នាក់អ្នកត្រូវរៀនអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងមិនមែនអាស្រ័យលើអ្នកដទៃទេ។ដូឆ្នេះហើយអ្នកគួរតែបង្ហាញអោយអ្នកជំនាញយកធ្វើជាគំរូ

3. បញ្ហាប្រឈមកាន់តែច្រើនលទ្ធផលកាន់តែល្អ
នៅពេលដែលអ្នកខិតខំប្រឹងប្រែងដើម្បីជំនះឧបសគ្គធំៗអ្នកប្រាកដជាទទួលបាននូវលទ្ធ ផលល្អ។ ត្រលប់ទៅមើល iPhone វិញ (នៅពេលមុនធ្លាប់បានគេប្រាប់ថាមិនអាចធ្វើវាបាន ប៉ុន្ដែពួកគេព្យាយាមធ្វើរហូតទាល់តែទទួលបានជោគជ័យ) វាត្រូវបានគេចាត់ទុកថាជាការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាលេខ១ នៅលើពិភពលោក ។

4. ច្នៃប្រឌិតថ្មីជានិច្ច
យើងត្រូវការធ្វើនូវមុខងាថ្មីរហូតពីព្រោះយើងត្រូវធ្វើអ្វីដែលសាកសមជាមួយអាជីវកម្ម របស់យើងនៅថ្ងៃនេះ តែតែមិនប្រាកកដថាថ្ងៃស្អែកវាសាកសមជាមួយនិងអ្វីដែលអតិថិជនចង់បានថ្ងៃនេះនោះទេ។ (ថ្ងៃនេះយើងដឹងថាអតិថិជនត្រូវការបស់និង ប៉ុន្ដែថ្ថៃស្អែកវាអាចផ្លាស់ប្ដូរតម្រូវការ) ដូចនេះយើងត្រូវការ Update រហូតដើម្បីកុំអោយអតិថិជនមានការធុញទ្រាន់ និងផលិតផលរបស់យើង។

5. អ្វីសំខាន់គឺមានប្រសិទ្ធភាពឬអត់
អ្នកជាអ្នកដឹកនាំ អ្នកតែងតែមានសមត្ថភាពការពារទស្សនៈរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយយើងត្រូវការស្តាប់យោបល់របស់អ្នកដទៃដើម្បីព្យាយាមផ្លាស់ប្ដូរ ការគិតរបស់យើងព្រោះយោបល់របស់អ្នកដ៏ទៃវាមានប្រសិទ្ធភាពជាងខ្លួនឯង។

6.អត្ថប្រយោជន៏ខុសគ្នាពីតម្លៃ
ផលិតផលនីមួយៗមានតម្លៃជាក់លាក់ប៉ុន្តែអត្ថប្រយោជន៏ដែលពួកគេទទួលបានគឺខ្ពស់ជាង។ អត្ថប្រយោជន៏នេះបូករួមទាំងភាពប្រណិត,ភាពលេចធ្លោ ,ភាពសប្បាយរីករាយរបស់អ្នកប្រើ, ឥរិយាបថជាដើម អ្នកត្រូវពិចារណាលើអត្ថប្រយោជន៏ដែលទទួលបានពីផលិតផលនោះ មិនមែនគិតត្រឹមតែថ្លៃដើមរបស់ផលិតផលនោះតែប៉ុណ្ណោះទេ។

៧- មនុស្សពូកែត្រូវការជួលអ្នកពូកែផ្សែងៗទៀតដើម្បីអភិវឌ្ឍ
នៅដំណាក់កាលដំបូងនៃការចាប់ផ្តើមក្រុមហ៊ុនក្នុងដំណាក់កាលសំខាន់ចាំបាច់ត្រូវជួល មនុស្សពូកែដើម្បីអភិវឌ្ឍន៏។ វាគឺសំដៅទៅលើគុណភាពល្អសម្រាប់ផលិតផល។
នៅពេលក្រុមហ៊ុនរីកចម្រើននិងបញ្ហាហិរញ្ញវត្ថុមានស្ថេរភាពអស់ហើយ ជាធម្មតាអ្នកពូកែនឹង ទៅជួលមនុស្សដែលមិនសូវពូកែ ដើម្បីគាត់បានទទួល តំណែងដឹកនាំនិងមានគេគោរពគាត់ ប៉ុន្ដែអ្នកមិនពូកែនិងទៅជួលបុគ្គលិកដែលមិនពូកែជាងគាត់មកបន្ដរទៀត។ នេះហើយនឹងធ្វើឱ្យគុណភាពការងាររបស់ក្រុមហ៊ុនកាន់តែ ធ្លាក់ចុះរហូត។
មេរៀននៅទីនេះ បើអាចយើងត្រូវជួលអ្នកដែលពូកែជាងយើងឬអ្នកដែលពូកែស្មើ និងយើងបានហើយ។

8. នាយកប្រតិបត្តិអាចធ្វើជាគំរូមួយ
ប្រសិនបើអ្នកជាអ្នកដឹកនាំហើយអ្នកមានផលិតផលមួយ អ្នកការទទួលខុសត្រូវនៅក្នុងការ បង្ហាញផលិតផលរបស់អ្នកទៅអ្នកដ៏ទៃ។ ទោះបីជាអ្នកមិនមែនជាអ្នកធ្វើបទបង្ហាញដ៏ល្អឥតខ្ចោះក៏ដោយ ប៉ុន្តែអ្នកគឺជានាក់ដែល ស្រលាញ់ផលិតផលរបស់អ្នក ដូឆ្នេះអ្នកនិងអាចនិយាយអំពីវាបានយ៉ាងល្អ។

9. អាជីវកម្មមួយត្រូវការមានផលិតផលបើកដំណើរការ
កុំរង់ចាំរហូតដល់អ្នកមានផលិតផល "ល្អឥតខ្ចោះ" ។ ប៉ុន្តែនេះមិនមានន័យថាការបើកដំណើរផលិតផលមិនល្អទាំងអស់នោះទេ។ មានផលិតផលឈានមុខគេជានិច្ចប៉ុន្តែនៅតែមានបញ្ហាជាច្រើននៅទីនោះ យើងនៅតែអាចដោះស្រាយបញ្ហានោះបាន។

10.មានរឿងខ្លះយើងត្រូវការជឿជាក់ដើម្បីមើលឃើញឪកាស
ប្រសិនបើអ្នកមិនជឿវានឹងមិនមានអ្វីកើតឡើងឡើយ។ ប្រសិនបើអ្នករង់ចាំរហូតដល់អតិថិជនពិនិត្យវាយតម្លៃឡើងវិញ នោះនឹងមិនកើតឡើងទេ។ អ្នកត្រូវតែជឿលើអ្វីដែលអ្នកកំពុងធ្វើប្រសិនបើអ្នកមិនជឿលើវានៅពេលអ្នកមានបញ្ហាអ្នកនិងងាយមានអារម្មណ៏ហត់នើយមិនចង់ធ្វើអ្វីទៀត។

មុនដំបូងអ្នកអាចមានអាជីវកម្មតូចប៉ុន្តែប្រសិនបើអ្នកមានភាពឆ្លាតវៃនិងព្យាយាមធ្វើវា អ្នកនៅតែអាចរីកចម្រើន ហើយបន្ទាប់មកពង្រីកទំហំអាជីវកម្មរបស់អ្នក។ នេះអាស្រ័យលើសមត្ថភាពរបស់អ្នកក្នុងការគិតនិងការរៀបចំរបស់អ្នកប្រសិនបើអ្នក មានផែនការលម្អិតនិងទិសដៅត្រឹមត្រូវអ្នកនៅតែអាចជោគជ័យ។

ខាងលើនេះគឺជាមេរៀនដ៏មានតម្លៃចំនួន ១០ ដែលបានដកស្រង់ចេញ ពីអ្នកជោគជ័យក្នុងអាជីវកម្ម។
វាជាការសំខាន់ណាស់ដែលអ្នកត្រូវចេះអនុវត្តវានៅក្នុងការងាររបស់អ្នកនិងធ្វើឱ្យក្តីសុបិន្ត របស់អ្នកទទួលជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្ម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *