Uncategorized

ហេតុអ្វីបានជាយើងគួរប្រើBarcodeដើម្បីគ្រប់គ្រងហាង?

“Barcodeគឺសម្រាប់ហាងមីនីម៉ាត ខ្ញុំត្រូវការតែប្រព័ន្ធគ្រប់គ្រងហាង មិនចាំបាច់ប្រើ Barcodeទេ!” នេះគឺចម្លើយទូទៅដែលហាងពពកទទួលបាននៅពេលអោយយោបល់ក្នុង ការប្រើប្រព័ន្ធ POS system។ ដូច្នេះ ហាងពពកសម្រេចចិត្តសរសេតអត្ថបទនេះដើម្បី ពន្យល់អំពី ប្រយោជន៍នៃការប្រើប្រាស់Barcodeនៅក្នុងការគ្រប់គ្រងហាង។

 

អត្ថប្រយោជន៍សំខាន់ៗនៃការប្រើប្រាស់Barcode៖

 

១​. ជួយពិនិក្យស្តុកយ៉ាងរហ័សនិងត្រឹមត្រូវ៖ ឧទាហរណ៍ អ្នកមានហាងលក់សម្លៀក បំពាក់មួយដែល​មានស្តុកច្រើន។ នៅពេលភ្ញៀវមើលតាម Facebook​ ហាងរបស់អ្នក និងសួរពី size M​ របស់​ ម៉ូតចាស់មួយ​​ តើអ្នកធ្វើយ៉ាងម៉េចដើម្បីដឹងថានៅមាន size M​​ របស់​ម៉ូតចាស់នោះឬអត់? បើអ្នកប្រើBarcodeជាមួយនិង ប្រព័ន្ធ Hangpopok Cloud POS (ហាងពពក)​ អ្នកអាចដឹងពី ស្តុករបស់ម៉ូតសម្លៀកបំពាកឮ់មួយភ្លាមដោយគ្រាន់តែវាយ ​លេខកូដ ឫ ស្គែនBarcodeរបស់ម៉ូតនោះ។

 

២​. សន្សំពេលវេលា៖ បើអ្នកអត់ប្រើBarcode អ្នកប្រើតែប្រព័ន្ធPOS អ្នកត្រូវការចាំឈ្មោះឬ លេខកូដផលិតផលដើម្បីដឹងពីតម្លៃ ស្ថានភាពស្តុក​របស់ផលិតផលមួយមួយ។​ វានឹង ពិបាកសម្រាប់អ្នកនៅពេលមានភ្ញៀវច្រើននៅក្នុងហាង។ ទោះយ៉ាងណាក៏ដោយជាមួយ នឹងការប្រើ Barcodeនិងម៉ាស៊ីនស្គែន បាកូដ​ អ្នកអាចដឹងពីពត៌មានទាំងអស់ភ្លាម។

 

៣​. ធ្វើ​ឱ្យហាងរបស់អ្នកមើលទំនើបជាង៖ ការស្កែនBarcodeនិងបោះពុម្ភវិក័យប័ត្រធ្វើឱ្យ ហាងរបស់អ្នកមើលទៅមានវិជ្ជាជីវៈ។ នេះគឺចំណុចបន្ថែមសម្រាប់អ្នកនៅក្នុង ការប្រគួត ប្រជែងទីផ្សារ ។

 

៤​. ការបោះពុម្ភBarcodeគឺស្រួលនិងតម្លៃថោក៖ ជាមួយនិងហាងពពក (Hangpopok Cloud POS System) អ្នកអាចបង្កើតBarcodeយ៉ាងរហ័សនិងងាយស្រួលដោយ ចំណាយតិច។

 

៥. បើប្រើBarcode​ អ្នកនឹងមិនពឹងផ្អែកលើបុគ្គលិករបស់អ្នកទៀតទេ៖ នៅក្នុងហាងមួយ ចំនួន ម្ចាស់ហាងត្រូវការពឹងផ្អែកលើបុគ្គលិក ព្រោះ បើបុគ្គលិកឈប់ធ្វើការ វានិងប៉ៈពាល់ ដល់អាជិវកម្មរបស់ហាង។ ដូច្នេះ ដោយសារប្រើBarcodeបុគ្គលិក​ចាស់ឬថ្មីអាចដឹងពីតម្លៃ ផលិតផលនិងពណ៌នាផលិតផល យ៉ាងរហ័ស។

៦. បន្ថយកំហុសរបស់មនុស្ស៖ បើមានភ្ញៀវច្រើននៅក្នុងហាងរបស់អ្នកក្នុងពេលតែមួយ  បុគ្គលិករបស់អ្នកអាចបញ្ចូលឈ្មោះទំនិញ ឬ លេខកូដខុសបណ្តាលឱ្យខុសតម្លៃទំនិញ។ ជាមួយនឹង Barcodeនិងម៉ាស៊ីនស្គែនBarcodeបុគ្គលិករបស់អ្នកអាចផ្តល់ការពិគ្រោះ យោបល់ឲ្យអតិថិជន ដោយមិនចាំបាច់ចាំពត៌មានអ្វីខ្លៈ។

 

នៅក្នុងការសន្និដ្ឋាន ការប្រើប្រាស់Barcodeជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជិវកម្ម​POS គឺជា វិធីមួលដែលមានប្រសិទ្ធភាពខ្ភស់​ និងតម្លែថោក ដែលម្ចាស់ហាងអាចអនុវត្តន៍ចូលនៅក្នុង ការគ្រប់គ្រងហាងរបស់គេ។ ជាមួយនិងអត្ថប្រយោជន៍ជាច្រើនដូចបានរៀបរាប់ខាងលើ។ អ្នកអាចឃើញថាមិនត្រឹមតែមីនីម៉ាតគួរប្រើBarcodeទេ​ ហាងដែលមានទំនិញច្រើន ប្រភេទ ដូចហាងលក់សំលៀកបំពាក់ ស្បែកជើង ….។ល។ ក៏គួរតែប្រើបាកូដផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *