ការលក់ឆ្លង(Cross selling)គឺជាបច្ចេកទេសមួយដែលមានប្រសិទ្ធិភាពខ្ពស់និងងាយស្រួល ដើម្បីអនុវត្ត នៅក្នុងករណីភាគច្រើន។ ទោះជាយ៉ាងណា បច្ចេកទេសលក់ឆ្លង (Cross selling) ត្រូវបានប្រើនៅពេលត្រឹមត្រូវនិង ផលិតផលឲ្យត្រឹមត្រូវ ដើម្បីទទួលបានភាព ជោគជ័យ។
តើការលក់ឆ្លង(Cross selling)គឺអ្វី? ការលក់ឆ្លង(Cross selling)មានន័យថាការលក់ ផលិតផលបន្ថែមទៀតសម្រាប់អតិថិជនដែលបានទិញទំនិញរបស់យើង។ គន្លឹៈសំខាន់គឺ អតិថិជនមាននិន្នាការទៅលើការទិញបន្ថែមពីអ្នកនៅពេលគេសម្រេចចិត្តទិញផលិតផល ដំបូង។
នៅហាង McDonald’s គេបានបង្រៀនដល់បគ្គលិក ឲ្យសួរអតិថិជនថា៖ “តើអ្នកចង់ទិញ ដំឡូងបារាំងចៀនថែមឬអត់” បន្ទាប់មក គេលក់បានថែម៤លានគីឡូដំឡូងបារាំងនៅក្នុង មួយថ្ងៃ។
ការលក់ឆ្លង(Cross selling) គប្បីបានអនុវត្តនៅក្នុង ឬ បន្តបន្តាប់មកពីការទិញភ្លាមៗ។ អ្នក លក់ត្រូវការកំណត់អត្តសញ្ញាតម្រូវការរបស់អតិថិជនដើម្បីណែនាំគេផលិតផលបន្ថែម ទៀត។ ឧទាហរណ៍ នៅពេលភ្ញៀវកក់សំបុត្រយន្តហោះទៅរមណីយដ្ឋានមួយ អ្នកលក់ អាចស្នើគេចំណាយថែម ត្រឹមតែ៣៥០ដុល្លា. ដើម្បីបានជួលឡានមួយ និងបានសម្រាក ៤យប់ នៅក្នុងសណ្ឋាគារប្រណិតមួយនៅជិតឆ្នេរសមុទ្រស្អាត។
ទោះជាយ៉ាងណា អ្នកត្រូវចងចាំថា កុំព្យាយាមស្នើភ្ញៀវទិញផលិតផលបន្ថែម នៅពេលគេ មិនព្រមទិញទំនិញរបស់យើងពីដំបូង។ ចាំដល់ពេលគេសម្រេចចិត្តទិញផលិតផលមួយ ហើយ អ្នកអាចណែនាំគេទិញទំនិញបន្ថែមទៀត។