អាជីវកម្ម

ទំលាក់ចោលសំពាធការងារ ហើយរីករាយជាមួយមនុស្សម្នាក់ដែលអ្នកស្រលាញ់

នៅពេលដែលយើងនៅក្មេង, ទំនេរ និងមិនទាន់រៀបការ យើងមានពេលវេលា ដ៏មានតម្លៃនិងរីករាយជាមួយគ្នាជាច្រើន ។ នៅពេលយើងចាប់ផ្តើមមានគ្រួសារ ចំណងដៃកូនប្រុសស្រី។ យើងត្រូវបានបាត់បង់ពេលវេលាជាមួយមនុស្សជាទីស្រលាញ់ ដោយសារតែការងារ និងការកប្រាក់ចំណូល ដើម្បីអោយជីវិតគ្រួសារកាន់តែប្រសើរឡើង។

ដូចច្នេះយើងបានសួរខ្លួនឯងឬនៅ ថាតើពេលណាដែលយើងមានពេលវេលាសប្បាយ ដើម្បីនៅជាមួយគ្នា?

នៅថ្ងៃនៃក្តីស្រឡាញ់នេះគឺជាឪកាសអោយយើងទុកពេលវេលា ទំនេរមួយថ្ងៃដើម្បីនៅជាមួយគ្រួសារ។ នៅជាមួយពួកគាត់ហើយទុកការងារទាំងអស់នៅមួយឡែក។ ស្នេហាប្រៀបដូចជាដើមឈើដែលត្រូវស្រោចទឹករាល់ថ្ងៃដើម្បីរឹងមាំ។

នេះគឺជាគំនិតមួយចំនួនដើម្បីយកទៅអនុវត្តន៏ជាមួយមនុស្សជាទីស្រឡាញ់ដើម្បីឱ្យមានភាព រំភើបនិងរីករាយ៖
១. អ្នកប្រហែលជាមិនមានពេលវេលាទៅលេងឬCallទៅមនុស្សជាទីស្រលាញ់រាល់ថ្ងៃនោះទេប៉ុន្តែយ៉ាងហោចណាស់ក៏បានម្តងក្នុងមួយសប្តាហ៍ ចំណាយពេល១០នាទីក្នុងការ Callរឺ ចំណាយពេល ៣០ នាទីដើម្បីជួបមនុស្សជាទីស្រលាញ់។

២.ទៅដើរលេងជាមួយគ្នាគឺជាវិធីដ៏ល្អបំផុតមួយដើម្បី បង្កើតថ្ងៃដែលល្អសំរាប់អ្នក, ការហាត់ប្រាណជាមួយគ្នា, ស្រូបខ្យល់បរិសុទ្ធុ និងនិយាយពីរឿងក្នុងចិត្តជាមួយគ្នា

៣.មានពេលវេលាញាំអាហារថ្ងៃត្រង់ឬទៅកន្លែងណាមួយជាមួយមនុស្សជាទីស្រឡាញ់។ តើអ្នកណាក្នុងចំណោមពួកយើងដែរមិនមានម៉ោងទំនេររៀងរាល់ខែ?

៤.កុំគ្រាន់តែចំណាយពេល ជាមួយមនុស្សម្នាក់។ត្រូវយកចិត្តទុកដាក់ជាមួយម្នាក់នោះ, ការស្តាប់, ជាក់លាក់នៅកន្លែងនោះ, នៅពេលនោះ, ជាមួយនិងម្នាក់នោះ។ ពីព្រោះពេលវេលាដើរទៅមុខរហូត អ្នកនិងមិនបានត្រលប់មកវិញទេ ដូចច្នេះគួរគិតដោយប្រើប្រាជ្ញា ។

៥.និយាយរឿងកំប្លែងជាមួយគ្នាធ្វើរឿងសប្បាយៗជាមួយគ្នា។

៦.ទីបំផុតប្រសិនបើអ្នកមានការលំបាកខ្លាំងក្នុងការរកពេលវេលាអោយគ្រប់គ្រាន់ដើម្បីនៅជាមួយមនុស្សដែលអ្នកស្រឡាញ់វាពិតជាសំខាន់ណាស់ដែលត្រូវពិនិត្យឱ្យបានដិតដល់ នូវបញ្ជីការងារដែលអ្នកត្រូវធ្វើ។ រកមើលនិងលុបបំបាត់នូវអ្វីៗដែលហាក់ដូចជាចាំបាច់ ហើយព្យាយាមធ្វើការងារប្រសិនបើអាច។ ចាប់ផ្តើមមានបញ្ចីការងារផ្តល់អាទិភាពឡើងវិញហើយកុំមានអារម្មណ៍មិនល្អក្នុងការនិយាយថាទេចំពោះកាងារបន្ថែមដែលអ្នកគិតថាសមហេតុផល។

HANGPOPOK POS CLOUD SYSTEM- ជួយអ្នកក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកពីចំងាយ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *