ម្ចាស់ហាងគិតថា:
ប្រព័ន្ធគ្រប់គ្រងគឺសម្រាប់ផ្សារទំនើបឬហាងធំៗចំពោះហាងលក្ខណះគ្រួសារដូចខ្ញុំគឺមិនចាំបាច់ប្រើទេ!
ការពិត:
ម្ចាស់ហាងលក្ខណះតូចនិងមធ្យម ត្រូវការប្រព័ន្ធគ្រប់គ្រងអាជិវកម្ម ប្រសិនបើគេចង់ពង្រីកហាងនិងបង្កើនចំនួនប្រាក់ចំណេញ។
ប្រព័ន្ធគ្រប់គ្រងអាជិវកម្មមួយ អាចជួយអោយអ្នកដឹងពីស្ថិតិនៃការចំណាយ និង ប្រាក់ចំណេញរាល់ថ្ងៃ។ ដូច្នេះ អ្នកអាចដឹងអំពីស្ថានភាពអាជីវកម្ម ការចំណាយដែលមិនចាំបាច់ ប្រភេទទំនិញណាដែលអាចទទួលបានប្រាក់ចំណេញច្រើនបំផុត និង ស្ថានភាពស្តុកនៅក្នុងហាងរបស់អ្នក។
ពិសេសជាងនេះទៅទៀត ជាមួយនឹងប្រព័ន្ធហាងពពក អ្នកអាចពិនិត្យមើលពត៌មានទាំងអស់ អំពីការលក់ តាមទូរស័ព្ទដៃរបស់អ្នក ពីគ្រប់ទីកន្លែង។
ម្ចាស់ហាងគិតថា:
ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហាងត្រូវការចំណាយប្រាក់ច្រើន ខ្ញុំមិនមានលទ្ធភាពទិញវាទេ។
ការពិត:
នេះអាចជាការពិតសម្រាប់កាលពី៥ឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ជាមួយនឹងបច្ចេកវិទ្យាពពកថ្មី អ្នកចំណាយត្រឹមតែ១០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ការប្រើកម្មវិធីគ្រប់គ្រងហាង។
ម៉្យាងទៀត អ្នកអាចដឹងពីប្រាក់ចំណេញ និងប្រាក់ចំណាយ ដោយមិនចាំបាច់បោះពុម្ភវិក័យប័ត្រ អ្នកត្រូវកាតែទូរស័ព្ទដៃមួយប៉ុណ្ណោះ។
ម្ចាស់ហាងគិតថា:
ការលក់ដោយប្រើប្រព័ន្ធគ្រប់គ្រងហាងគឺយឺតជាងការលក់ដោយប្រើប៊ិចនិងក្រដាស
ការពិត:
អ្នកភ្លេចគិតពីពេលវេលាដែលអ្នកចំណាយ នៅក្នុងការបូកបញ្ជីប្រាក់ចំណូល ប្រាក់ចំណាយរាល់ថ្ញៃ ឬ ពេលវេលាចំណាយសម្រាប់ការរកពត៌មាន ទុកនៅក្នុងសៀវភៅ។ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងហាង អ្នកគ្រាន់តែបញ្ចូលចំនួនលក់ ប្រព័ន្ធនិងចេញរបាយការណ៍ឲ្យអ្នក ដោយស្វ័យប្រវត្ថិ។
ម្ចាស់ហាងគិតថា:
ប្រព័ន្ធគ្រប់គ្រងហាងគឺស្មុគស្មាញនៅក្នុងការប្រើប្រាស់
ការពិត:
នេះមិនមែនជាកាពិតទៀតទេប្រសិនបើអ្នកប្រើប្រព័ន្ធហាងពពក។ ក្រុមហ៊ុនយើងខ្ញុំអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងហាងពពក ដែលងាយស្រួលនៅក្នុងការប្រើប្រាស់។
យើងក៏ផ្ដល់ជូនវិដេអូមួយ ណែនាំអ្នកអំពីការចុះឈ្មោះ និងការលក់ជាមួយនឹងប្រព័ន្ធហាងពពក នៅក្នុងរយះពេល ៣នាទី។ សូមស្វែងរក ”3 minutes Hangpopok System” នៅក្នុងYoutube ឬចូលទៅកាន់វេបសាយ www.hangpopok.com ដើម្បីចុះឈ្មោះសាកល្បងប្រើប្រាស់ ក្នុងរយះពេល១៥ថ្ងៃដោយឥតគិតថ្លៃ។
ប្រព័ន្ធគ្រប់គ្រងហាងពពកមានផលប្រយោជន៍ច្រើនជាងគេហើយខ្ញុំអាចទាក់ទងហាងពពកតាមរបៀបណា?
អ្នកអាចទាក់ទងតាមលេខទូរស័ព្ទដៃ ០៨៨ ៨៨៩៩ ៧២៩/ ០៩២ ៨៨៨ ៦១១/ ០៨៧ ៨៦ ៩០៩០ ឬ Facebook: www.facebook.com/hangpopok ឬចូលទៅកាន់ វេបសាយ www.hangpopok.com.