
សូមអរគុណចំពោះការចាប់អារម្មណ៍ធ្វើជាដៃគូរបស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មហាងពពក CLOUD POS
បច្ចុប្បន្នអ្នកគឺជាអតិថិជនរបស់យើង ហើយអ្នកពេញចិត្តនឹងប្រព័ន្ធរួមទាំងសេវាកម្មរបស់យើង (អតិថិជនជាច្រើនគឺបែបនេះ!) ហើយចង់ចែករំលែកវាជាមួយមិត្តភក្តិរបស់អ្នកដែលកំពុងត្រូវការប្រព័ន្ធគ្របគ្រងអាជីវកម្ម ឬអ្នកគិតថាអ្នកសកសមនឹងធ្វើវា។ យើងសូមស្វាគមន៍អ្នកទាំងអស់គ្នាចំពោះការចូលរួមជាមួយក្រុមពួកយើង!
តើអ្នកនឹងក្លាយជាដៃគូប្រភេទណា?
មានដៃគូពីរប្រភេទដែលអ្នកអាចជ្រើសរើសបាន
ដៃគូយុទ្ធសាស្ត្រ
ដៃគូយុទ្ធសាស្ត្រគឺជាអ្នកដែលដំណើរការលក់ទាំងអស់ដោយខ្លួនអ្នកផ្ទាល់ពីការស្វែងរកទស្សនវិស័យក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មសម្រាប់អតិថិជនដោយមាន ឬគ្មានការ Support ពីសំណាក់ក្រុមការងារហាងពពក ។
ដៃគូយុទ្ធសាស្ត្រគួរតែ៖
- មិនអាចធ្វើការសន្យាបន្ថែមលក្ខណៈពិសេសទៅក្នុងប្រព័ន្ធ ដោយមិនបានពិគ្រោះយោបល់ពីក្រុម Developer ហាងពពក
- អាន និងស្វែងយល់នៅរាល់ការ Update ទាំងអស់ /ចូលរួមក្នុងវគ្គបណ្តុះបណ្តាលដើម្បីស្វែងយល់បន្ថែមអំពីប្រព័ន្ធ
- ទទួលខុសត្រូវប្រសិនបើមានបញ្ហាកើតឡើង បញ្ហាអាចត្រូវបានផ្ទេរទៅខាងក្រុម Support របស់ហាងពពក
ដៃគូរកអតិជនជូន
ដៃគូរកអតិជនជូនគួរតែជាដៃគូដែលបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មហាងពពកនិងចង់ចែករំលែកវាជាមួយមិត្តភក្តិរបស់ពួកគេ។ ដៃគូរកអតិជនអាចស្នើសុំឱ្យមិត្តភក្តិរបស់ពួកគេប្រាប់ពីឈ្មោះរបស់គាត់ ប្រសិនបើពួកគេទាក់ទងមកយើងដោយខ្លួនពួកគេផ្ទាល់ ឬផ្ញើលេខទូរស័ព្ទរបស់មិត្តភក្តិអ្នកមកយើងផ្ទាល់។
អ្វីដែលអ្នកនឹងទទួលបានពេលក្លាយជាដៃគូហាងពពក?
ប្រាក់ចំណូលដែលមិនគួរឱ្យជឿនិងគ្មានទីបញ្ចប់។ អ្នកអាចទទួលចំណូលរាប់ពាន់ដុល្លារ និងរង្វាន់ដ៏មានតម្លៃជាច្រើនទៀត ដោយគ្រាន់តែណែនាំយើងដល់មិត្តរបស់អ្នក។
ហើយពិសេសជាងនេះទៅទៀត - អ្នកនឹងអាចចូលរួមព្រឹត្តិការណ៍ពិសេសៗរបស់យើងដើម្បីទទួលបានរង្វាន់ពីការសន្សំពិន្ទុឬដំណើរកម្សាន្តផ្សេងៗ។
សាកស្រមៃថាអ្នកគ្រាន់តែផ្តល់ឱ្យយើង ១០ ទូរស័ព្ទលេខក្នុងមួយខែ នេះគឺជាអ្វីដែលអ្នកទទួលបាន៖
ឆ្នាំ | សាច់ប្រាក់ (5%) | ពិន្ទុ |
---|---|---|
ឆ្នាំទីមួយ | 587.52 | 48 |
ឆ្នាំទីពីរ | $1,175.04 | 811.2 |
ឆ្នាំទីបី | $1,762.56 | 1,216.8 |
ឆ្នាំទីបួន | $2,350.08 | 1,622.4 |
ឆ្នាំទីប្រាំ | $2,937.6 | 2,028 |
តើតម្លៃរង្វាន់អ្វីដែលអ្នកនិងទទួលបានបាន?

និងច្រើនជាងនេះ! យើងផ្តល់ជូនអ្នកនូវអ្វីៗទាំងអស់ដូចខាងក្រោម៖
ប្រភេទដៃគូ | ដៃគូយុទ្ធសាស្ត្រ | ដៃគូរកអតិជនជូន |
Lifetime Commission on Software | YES | YES |
Free 1 week usage of POS System | YES | YES |
Membership point for valuable prizes | YES | YES |
Commission on Hardware | YES | NO |
50% setup fee | YES | NO |
ចំណាំ៖
- ប្រាក់លើកទឹកចិត្ត ៥ ភាគរយនៃតម្លៃកិច្ចសន្យា (បន្ទាប់ពីកាត់ពន្ធអាករ) នឹងត្រូវប្រគល់ជូនទៅដៃគូរ ក្រោយពេលអតិថិជនបន្តចុះកិច្ចសន្យា។
- បន្ថែមការប្រើប្រាស់ដោយឥតគិតថ្លៃ១សប្តាហ៍សម្រាប់ដៃគូរដែលកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងអាជីវកម្មហាងពពក នៅពេលដែលពួកគេណែនាំមិត្តភក្តិអោយចុះកិច្ចសន្យាជាមួយហាងពពក។
- ចំនុចជាសមាជិក៖ ដៃគូនឹងត្រូវបានផ្តល់ ១ ពិន្ទុសំរាប់លេខទូរស័ព្ទ VERIFIED និង ៣ ពិន្ទុសំរាប់លេខដែលចុះកិច្ចសន្យាបានជោកជ័យសំរាប់ប្ដូរយករង្វាន់ដែលមានតំលៃដូចមានចែងខាងក្រោម។
- ប្រាក់លើកទឹកចិត្តផ្នែក Hardware៖ ដៃគូនឹងត្រូវផ្តល់ឱ្យ ៣% លើតម្លៃសរុបនៃផ្នែក Hardwareដែលបានលក់ជូនអតិថិជន
- ថ្លៃឈ្នួលរៀបចំប្រព័ន្ធ ៥០%៖ ថ្លៃឈ្នួលរៀបចំ ៥០% នឹងត្រូវផ្តល់ជូនដៃគូបន្ទាប់ពីដកថ្លៃពាក់ព័ន្ធ (ថ្លៃឡានក្រុង ថ្លៃអាហារ ថ្លៃខ្សែ។ ល។
- លេខទាំងអស់ចាំបាច់ត្រូវបាន VERIFIED ដោយក្រុមហាងពពកមុនពេលរាប់ជាលេខដែលមានសុពលភាព។
- អត្រានិងអត្ថប្រយោជន៍ទាំងអស់របស់ប្រាក់លើកទឹកចិត្តខាងលើអាចផ្លាស់ប្តូរបានដោយមិនចាំបាច់ជូនដំណឹងជាមុន។
ការបញ្ចប់និងការបោះបង់
រាល់ទង្វើរបស់អ្នកត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធ ហើយអ្នកនឹងទទួលបានការព្រមាននិងការបញ្ចប់ទំនាក់ទំនងនៅពេលណាដែលយើងដឹងថាអ្នកកំពុងព្យាយាមកេងចំណេញលើប្រព័ន្ធយើងខ្ញុំដើម្បីទទួលបានពិន្ទុ។
ការព្រមាន | Conversion Rate below 2% Spamming Rate is more than 10% |
ការបញ្ចប់គណនី | Refer more than 10 users each month but no conversions in 3 months Receive Warning more than 3 month |
អត្ថប្រយោជន៍ទាំងអស់ដែលដៃគូរកអតិជនជូនកំពុងទទួលបាននឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិប្រសិនបើគណនីរបស់អ្នកត្រូវបានបញ្ចប់ដោយប្រព័ន្ធ។