1.ហាងពពកសម្រាប់អ្នករាល់គ្នា
1.1.របៀបដំឡើងកម្មវិធី Teamviewer
1.2.របៀប Login /Logout នៅលើវេបសាយ (Website) និងទូរស័ព្ទដៃ (Mobile)
១. របៀប Login នៅលើវេបសាយ (Website) – មាន ២ វិធីសាស្ត្រ
+ វិធីសាស្ត្រទី១៖ Login តាមរយៈវេបសាយរបស់ហាងពពក
- ដំបូងចូលទៅកាន់វេបសាយរបស់ហាងពពក https://hangpopok.com
- បញ្ចូលឈ្មោះហាងរបស់លោកអ្នក។ ឧទាហរណ៍៖ viviefashion
- លោកអ្នកត្រូវបញ្ចូល Username/លេខទូរស័ព្ទ និង Password ដើម្បីបន្ត Login ទៅ Dashboard ឫ Sell
+ វិធីសាស្ត្រទី២៖ Login តាមរយៈ Link ដែលខាងបុគ្គលិកហាងពពកផ្ដល់ជូនពេលទៅតំឡើង (Deployment) System ជូនលោកអ្នក
- បញ្ចូល Link ដែលហាងពពកផ្ដល់ជូន។ ឧទាហរណ៍៖ yourshop.hangpopok.com
២. របៀប Logout នៅលើវេបសាយ (Website) – មាន ២ វិធីសាស្ត្រ
- វិធីសាស្ត្រទី១៖ Logout តាមរយៈ DASHBOARD
- វិធីសាស្ត្រទី២៖ Logout តាមរយៈ SELL
៣. របៀប Login នៅលើទូរស័ព្ទដៃ (Mobile) – មាន ១ វិធីសាស្ត្រ
៤. របៀប Logout នៅលើទូរស័ព្ទដៃ (Mobile) – មាន ១ វិធីសាស្ត្រ
1.3.របៀបប្ដូរលេខសំងាត់ (Change password)
១. របៀប ប្ដូរលេខសំងាត់នៅលើវេបសាយ (Website) ហាងពពក – មាន ២ វិធីសាស្ត្រ
+ វិធីសាស្ត្រទី១៖ ប្ដូរលេខសំងាត់តាមរយៈ ប្រូហ្វាល់ (Profile)
- ដំបូងចូលទៅកាន់ ប្រូហ្វាល់ ឫ Profile
- បន្ទាប់មកចុចលើប៉ូតុង ប្ដូរលេខសំងាត់ ឫ Change Password
- ដើម្បីប្ដូរលេខសំងាត់ថ្មីបានអ្នកត្រូវតែបញ្ចូល លេខសំងាត់ចាស់ , លេខសំងាត់ថ្មី និង បញ្ជាក់លេខសំងាត់ថ្មី
ចំណាំ៖ វិធីសាស្រ្តទី១ អ្នកត្រូវមានសិទ្ធគ្រប់គ្រាន់ដើម្បីអាចកែប្រែ លេខសំងាត់ ខ្លួនឯងបាន ឫមានសិទ្ធស្មើរទៅនឹង Admin។ សិទ្ធគឺផ្ដល់អោយតាមរយៈគណនី Admin។
+ វិធីសាស្ត្រទី២៖ ប្ដូរលេខសំងាត់តាមរយៈ អ្នកប្រើ (User)
- ដំបូងចូលទៅកាន់ អ្នកប្រើ ឫ User
- បន្ទាប់មកជ្រើសរើសបុគ្គលិក ឫគណនីអ្នកប្រើមួយណាដែលអ្នកចង់ផ្លាស់ប្ដូរលេខសំងាត់ រួចចុចប៉ូតុង Edit
- ជាចុងក្រោយលោកអ្នកគ្រាន់តែបញ្ចូលលេខសំងាត់ថ្មីទៅក្នុងប្រអប់ លេខសំងាត់ រួចហើយចុចប៉ូតុង រក្សាទុក
ចំណាំ៖ វិធីសាស្រ្តទី២ គឺទាមទារអោយគណនីរបស់លោកអ្នកមានសិទ្ធគ្រប់គ្រាន់ ឫមានសិទ្ធស្មើរទៅនឹង admin។