របៀបប្រើប្រព័ន្ធហាងពពក

របៀបចូលទៅកាន់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (Hang Popok)

HangPopok Affordable POS System in Cambodia

ក្រោយមកពីការទាក់ទងមកក្រុមហ៊ុនយើងខ្ញុំ អ្នកនឺងបានផ្ដល់ អាស័យដ្ឋានអ៊ីនធឺណិតមួយជាមួយនិងឈ្មោះ ពាក្យសំងាត់។ ចុចអាស័យដ្ឋានអ៊ីនធឺណិតនោះ អ្នកនឹងចូលគេហទំព័រដូចនៅខាងក្រោម៖

 

កេហទំព័រដំបូងរប់ប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (Hang Popok)

 

នៅក្នុងអេក្រង់នេះ អ្នកនឹងមើលឃើញផ្ទាំងពណ៌ខៀវមួយឈ្មោះថា “ចូលទំព័រគ្រប់គ្រង” និង ផ្ទាំងពណ៌បៃតងមួយឈ្មោះថា “ចូលលក់”។

ទំព័រគ្រប់គ្រងជាទំព័រសម្រាប់ម្ចាស់ហាង នៅក្នុងទំព័រនេះអ្នកអាចមើលបញ្ជីផលិតផល ព័ត៏មានអតិថិជន បញ្ជីតម្លៃ បញ្ជីអ្នកផ្គត់ផ្គង់ និងព័ត៏មានបន្ថែមទៀត។ គ្រាន់តែម្ចាស់ហាងមានឈ្មោះនិងពាក្យសំងាត់ ដើម្បីចូលទៅកាន់ទំព័រនេះ។

ទំព័រគ្រប់គ្រងនៅក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (HangPopok)

ទំព័រលក់ជាទំព័រសម្រាប់អ្នកលក់។ នៅក្នុងទំព័រនេះ បុគ្គលិករបស់អ្នកអាចស្វែងរកតម្លៃលក់ បញ្ជីផលិតផល ឬ បង្កើតអតិថិជនថ្មី។ ពួកគេក៏អាចកែតម្លៃលក់នៅក្នុងពេលផ្សព្វផ្សាយផលិតផល ឬ កែចុះតម្លៃដើម្បីអតិថិជនដែលទិញច្រើន។

ទំព័រលក់នៅក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ហាងពពក (HangPopok)

នៅក្នុងទំព័រលក់ បុគ្គលិករបស់អ្នកមិនអាចមើលបាន ប្រាក់ចំណូល ប្រាក់ចំណេញ និងបញ្ជីអ្នកផ្គត់ផ្គង់ ឬ តម្លៃដើមរបស់ផលិតផល។ ទំព័រលក់គឺដើម្បីលក់ហ្មង។ ប្រព័ន្ធយើងខ្ញុំបំបែកសិទ្ធិអំណាចដែលធ្វើឱ្យអ្នកងាយស្រួលនៅក្នុងការគ្រប់គ្រងហាង។

នោះជារបៀបចូលទៅ ប្រព័ន្ធ ហាងពពក (Hang Popok)។ បន្ទាប់យើងនឹងបង្ហាញអ្នកអំពីរបៀបប្រើទំព័រលក់ទីនេះ។

សូមទាក់ទងក្រុមហ៊ុនយើងខ្ញុំតាមលេខទូរស័ព្ទ ០៨៨ ៨៨ ៩៩ ៧២៩ ឬ ០៨៧ ៨៦ ៩០ ៩០ ដើម្បីទទួលបានការប្រើឥតគិតថ្លៃនៅក្នុងភេលរយះ១៥ថ្ងៃ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *