របៀបប្រើប្រព័ន្ធហាងពពក

តើមានអ្វីខ្លះនៅក្នុងផ្នែកគ្រប់គ្រង DASHBOARD ?

ប្រសិនបើអ្នកមិនយល់ពីរបៀបចូលទៅកាន់ផេកទំព័រគ្រប់គ្រង(Dashboard) Hangpopok Cloud POS System Cambodia, សូមធ្វើតាមការណែនាំនៅទីនេះ។

ផេកគ្រប់គ្រង(Dashboard) គឹសម្រាប់តែម្ចាស់ហាងតែប៉ិននោះ. ហេតុនេះហើយ, គឹមានព័តមានជាច្រើនស្ថិតក្នុងផេកនេះដែលយើងមិនអាចរៀបរាប់ដល់អ្នកតែម្តងឡើយ. យើងនឹងរៀបរាប់ប្រាប់អ្នកតាមលំដាប់លំដោយនៃព័តមាននៅក្នុងផេកគ្រប់គ្រង(Dashboard)នេះ។ នៅក្នុងការបង្ហាញនេះ, យើងនឹងនាំអ្នកអំពីអ្វីៗនៅក្នុងទំព័រគ្រប់គ្រង(Dashboard) បន្ទាប់មកយើងនឹងនាំអ្នកទៅកាន់ព័តមានកាន់តែស៊ីជម្រៅនូវការបង្ហាញលើកក្រោយៗទៀត

នេះគឺជាផេកផ្ទាំងគ្រប់គ្រង(Dashboard) នៅពេលដែលអ្នកធ្វើការចូលទៅរួចរាល់

នៅពេលដែលអ្នកធ្វើការចូលទៅកាន់ផេកគ្រប់គ្រង(Dashboard) ជាលើកដំបូង, ភ្លាមៗនោះអ្នកនឹងឃើញនូវតារាងស្ថិតិមួយដែលវាបង្ហាញនូវប្រាក់ចំណូលប្រចាំថ្ងៃក្នុងមួយខែ។ ក្នុងតារាងនេះអ្នកនឹងដឹងថាថ្ងៃណាអ្នកទទួលបានប្រាក់ចំណូលខ្ពស់ជាងគេហើយថ្ងៃណាបានប្រាក់ចំណូលទាបជាងគេយ៉ាងងាយស្រួល។ ព័តមាននេះនឹងជួយអ្នកបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយបានត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។ ប្រអប់មួយដែលនៅជ្រុងខាងស្តាំ អ្នកអាចកត់សម្គាល់ ប្រសិនបើហាង របស់អ្នកមាន ច្រើនជាងមួយអ្នកនឹងត្រូវជ្រើសរើសសាខារបស់អ្នកនៅទីនេះ។ ប្រសិនបើអ្នកចង់ចូលទៅកាន់ទំព័រសម្រាប់លក់អ្នកគ្រាន់តែចុចលើប៊ូតុងលក់ពណ៌ក្រហមនៅផ្នែកខាងស្តាំនៃប្រអប់សាខាជាការស្រេច។

Scroll ចុះមកក្រោមបន្តិចអ្នកនឹងឃើញនៅតារាងស្ថិតិមួយផ្សេងទៀត

ខុសប្លែកពីតារាងខាងលើ តារាងនេះវាបង្ហាញអ្នកនូវផលិតផលចំនួនដប់ដែលអ្នកលក់ដាច់បំផុតនៅក្នុងមួយខែ។ អ្នកនឹងដឹងច្បាស់អំពីអ្វីដែលកំពុងកើតឡើងជាមួយអាជីវកម្មរបស់អ្នក, វាមានន័យថាផលិតផលណាពេញចិត្តហើយផលិតផលណាមិនពេញចិត្តអតិថិជន។ ជាមួយនឹងគំនូសតារាងនេះអ្នកអាចនាំចូលនូវផលិតផលដែលត្រឹមត្រូវសម្រាប់អាជីវកម្មរបស់អ្នក។

ឥឡូវនេះ Scroll ឡើងម្តងទៀតខ្ញុំនឹងប្រាប់អ្នកនូវព័ត៌មានមួយចំនួនអំពីផ្ទាំងនីមួយៗខាងលើ

ហើយដំបូងគឺផ្ទាំង ផលិតផល

នៅក្នុងផ្ទាំង ផលិតផល នេះយើងមានបីជម្រើសគឺ: ប្រភេទផលិផល , សៀវភៅតម្លៃនិងពិនិត្យស្តុកទំនិញ.

១. ប្រភេទផលិផល: វាបង្ហាញពីបញ្ជីផលិតផលនិងតម្លៃដែលអ្នកមាននៅក្នុងហាងរបស់អ្នក។ហើយអ្នកក៏អាចរៀបចំឬបំបែកវាទៅជាក្រុមផលិតផលផ្សេងគ្នាដើម្បីងាយស្រួលគ្រប់គ្រងពួកវា។

២. សៀវភៅតម្លៃ: អ្នកអាចមានក្រុមអតិថិជនផ្សេងៗគ្នា (ដូចជាអតិថិជនលក់រាយនិងអ្នកលក់ដុំ)ហេតុនេះហើយអ្នកអាចត្រូវការសៀវភៅតម្លៃផ្សេងៗគ្នាសម្រាប់ប្រភេទអតិថិជននីមួយៗ។ជាមួយនឹងមុខងារសៀវភៅតម្លៃនេះអ្នកប្រហែលជាមិនមានកំហុសឆ្គងណាមួយក្នុងការលក់តម្លៃខុសគ្នាសម្រាប់អតិថិជនខុសៗគ្នានោះទេ។

៣. ពិនិត្យស្តុកទំនិញ: នៅក្នុងផ្នែកនេះវាបញ្ជាក់នូវស្ថានភាពស្តុករបស់អ្នក។អ្នកអាចពិនិត្យមើលចំនួននៃផលិតផលនីមួយៗនៅក្នុងហាងរបស់អ្នក។ អ្នកនឹងមិនជួបស្ថានភាពដែលអ្នកមិនបានដឹងមុនថាផលិតផលណាមួយនៅមាននៅក្នុងស្តុករបស់អ្នកហើយផលិតផលណាអស់ស្តុក។

ទីពីរគឺផ្ទាំង ប្រតិបត្តិការ

ផ្ទាំងនេះរួមបញ្ចូល ប្រតិបត្តិការទាំងអស់ដែលអ្នកបានធ្វើក្នុងរយៈពេលមួយថ្ងៃមានដូចជា

  • បង្កាន់ដៃ: បង្ហាញនូវចំនួនបង្កាន់ដៃ នៃការលក់ដែលអ្នកមានក្នុងរយៈពេលមួយថ្ងៃ។ ផ្អែកលើបង្កាន់ដៃអ្នកនឹងទទួលបានព័ត៌មានពិតប្រាកដ ថាតើអតិថិជនបានទិញផលិតផលណាមួយ នៅពេលណា។ការបង្វិលសងប្រាក់វិញ: ផលិតផលខ្លះរបស់អ្នកមិនដំណើរការល្អទេហើយអតិថិជនរបស់អ្នកនិងត្រូវការសំណងជាប្រាក់វិញពីអ្នក. នៅក្នុងផ្នែកនេះវានឹងជួយអ្នកកត់ត្រារាល់ប្រតិបត្តិការទាំងអស់. ជាការពិតណាស់វាមិនល្អទេប្រសិនបើមានសំណងច្រើនពេកក្នុងមួយថ្ងៃឬមួយសប្តាហ៍ឬក៏មួយខែ។
  • ទំនិញនាំចូល: គឺជាចំនួននៃផលិតផលដែលអ្នកទិញចូលទៅស្តុករបស់អ្នក។ ក្នុងផ្នែកនេះវានឹងជួយអ្នកតាមដាន ឱ្យអ្នកដឹងអំពីលំហូរសាច់ប្រាក់និងស្ថានភាពស្តុករបស់អ្នក
  • ទំនិញនាំចេញ:ប្រសិនបើអតិថិជនរបស់អ្នកទទួលបានសិទ្ធិដើម្បីស្នើសុំការសងប្រាក់វិញសម្រាប់ផលិតផលខូច។នោះអ្នកក៏មានសិទ្ធិដើម្បីប្រគល់ផលិតផលនោះមកអ្នកផ្គត់ផ្គង់របស់អ្នកវិញ។រាល់ផលិតផលខូចឬមានបញ្ហាដែលសងត្រឡប់ទៅអ្នកផ្គត់ផ្គង់របស់អ្នកនឹងត្រូវបានកត់ត្រានៅក្នុងផ្នែកនេះ
  • Stock-shift: ក្នុងករណីដែលអ្នកមានហាងជាច្រើន ពេលខ្លះអ្នកត្រូវការផ្លាស់ប្តូរផលិតផលរវាងហាងទាំងនោះទៅវិញទៅមក។ ផ្នែកនេះជួយអ្នកតាមដានប្រតិបត្តិការទាំងនេះ។

បន្ទាប់មកគឺផ្ទាំងដៃគូ

ពិតណាស់ ក្នុងនាមជាអ្នកប្រតិបត្តិករអាជីវកម្មមួយរូប ដៃគូសហការរបស់អ្នកគឺប្រាកដជា អតិថិជនរបស់អ្នកនឹងអ្នកផ្គត់ផ្គង់របស់អ្នក

  • អតិថិជន: អ្នកត្រូវតែរក្សាទុកនូវបញ្ជីនៃអតិថិជនលក់ដុំនិងអតិថិជនលក់រាយរបស់អ្នក … អ្នកអាចធ្វើវាបាននៅទីនេះ។
  • អ្នកផ្គត់ផ្គង់: រាល់គ្រប់ព័ត៌មាន ប្រតិបត្តិការរបស់អ្នកជាមួយអ្នកផ្គត់ផ្គង់ នឹងត្រូវបានរក្សាទុកនៅទីនេះ។ ឥឡូវអ្នកមិនចាំបាច់ពិនិត្យមើលគំនរសៀវភៅសម្រាប់ព័ត៌មានទាំងនេះទៀតទេ។

នៅផ្ទាំងបន្ទាប់ទៀតនេះយើងនិងបង្ហាញអ្នកនូវផ្ទាំងសៀវភៅសាច់ប្រាក់

នៅផ្ទាំងសៀវភៅសាច់ប្រាក់ ​វានឹងជួយអ្នកតាមដានចំនួនទឹកប្រាក់នៃការចំណាយ និងប្រាក់ចំណេញក្នុងកំឡុងពេលប្រតិបត្តិការអាជីវកម្មរបស់អ្នក។ ជាមួយនឹងព័ត៌មានទាំងនេះអ្នកនឹងដឹងថាការចំណាយណាដែលមិនចាំបាច់ដែលត្រូវកាត់បន្ថយដើម្បីបង្កើនប្រាក់ចំណេញរបស់អ្នក។

ចុងក្រោយបង្អស់គឺផ្ទាំងរបាយការណ៍

ផ្ទាំងរបាយការណ៍អ្នកនឹងទទួកបានព័តមានដូចជា:

  • របាយការណ៍ចុងថ្ងៃ: នេះគឺជាទំព័រសង្ខេបរបាយការណ៏នៅចុងបញ្ចប់ក្នុងមួយថ្ងៃៗ។ អ្នកនឹងអាចមើលរបាយការណ៍ចំណូលពីការ លក់ផលិតផល ឬអតិថិជនដែលទិញច្រើនបំផុតនៅទីនេះ
  • របាយកាលក់: របាយការណ៍លក់បង្ហាញពីប្រាក់ចំណូល/ប្រាក់ចំណេញ។ អ្នកក៏អាចពិនិត្យមើលថាតើបុគ្គលិក លក់ផលិតផលណាដែលលក់ដាច់ភាគច្រើន និងផលិតផលណាលក់ដាច់តិចបំផុតនៅទីនេះ។
  • របាយកាណ៏ផលិតផល: វានិងប្រាប់អ្នកថាតើផលិតផលណាមួយដែលអតិថិជនពេញចិត្តនាពេលបច្ចុប្បន្ន? តើប្រាក់ចំណូលនិងប្រាក់ចំណេញដែលអ្នកទទួលបានពីការលក់បានពីផលិតផលអ្វីខ្លះ? អ្នកនឹងទទួលបានព័ត៌មានទាំងអស់អំពីផលិតផលរបស់អ្នកនៅទីនេះ។
  • រាបាយការអតិថិជន: អ្នកអាចស្វែងរកអតិថិជនណាដែលនាំមកនូវប្រាក់ចំណេញនឹងប្រាក់ចំណូលច្រើនបំផុតនៅទីនេះ.

ដូច្នេះយើងបានបញ្ចប់នូវរបៀបណែនាំដោយសង្ខេបនៅគ្រប់ផ្ទាំងគ្រប់គ្រងរបស់អ្នក។ រាល់ព័ត៌មានជាច្រើនដែលប្រព័ន្ធម៉ាស៊ីនពពក Cloud HANGPOPOK ប្រទេសកម្ពុជាបានផ្តល់ជូនអ្នកតើអ្នកទទួលបានច្បាស់លាស់ដែរទេ?  សូមកុំបារម្ភអីយើងនឹងណែនាំអ្នកគ្រប់ផ្ទាំងទាំងអស់នៅក្នុងពត៌មានលំអិតនៅក្នុងការប្រកាសបង្ហាញថ្មីៗនៅពេលក្រាយ។

សូមអរគុណចំពោះការជឿជាក់មកលើក្រុមហ៊ុន HANGPOPOK Cloud System Cambodia យើងខ្ញុំ ។ យើងនៅទីនេះដើម្បីជួយអ្នកក្នុងការគ្រប់គ្រងជំនួញរបស់អ្នកឱ្យប្រសើរឡើង.

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *